(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង លែន នឹងធ្វើកម្មវិធីទស្សនាផ្ទះវីឡាគំរូលើកទី៤ នៅថ្ងៃទី០៨-០៩ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ ដែលមានទីតាំងនៅក្នុងគម្រោង លែន ម៉ាក ២៧១ ស្ថិតនៅលើផ្លូវ២៧១ កែងនឹង ៣៧១។ ក្នុងថ្ងៃកម្មវិធីផងដែរ ក្រុមហ៊ុនក៏ធ្វើការបើកលក់ Unit ថ្មីបន្ថែមទៀតនៅគម្រោង ផាក លែន ខុនដូ ធីខេ ជាមួយនឹងការផ្តល់ជូនប័ណ្ណបញ្ចុះតម្លៃរហូតដល់ ៣,០០០ដុល្លារ ទៅលើលំនៅឋានគ្រប់គម្រោង និងកាដូពិសេសៗជាច្រើន។

កម្មវិធីទស្សនាផ្ទះ វីឡាគំរូនេះធ្វើឡើងក្នុងគោលបំណង ដើម្បីឲ្យអតិថិជនទាំងអស់បានទស្សនា នឹងស្វែងយល់បន្ថែមអំពីភាពល្អប្រណិតនៃរចនាបថ របស់ប្រភេទផ្ទះនីមួយៗ ក៏ដូចជាស្វែងយល់អំពីបច្ចេកទេសផ្សេងៗ ក្នុងការសាងសង់លំនៅឋាន ដែលមានគុណភាពយ៉ាងរឹងមាំរបស់ក្រុមហ៊ុន ជីប ម៉ុង លែន។

អតិថិជនទាំងអស់អាចមកចូលរួមផ្ទាល់ដោយសេរី ដើម្បីធ្វើការទស្សនាវីឡាគំរូ ក៏ដូចជាសាកសួរព័ត៌មានលម្អិតបន្ថែម ទៅលើគម្រោងផ្សេងៗផងដែរ។ កាន់តែពិសេស អតិថិជនអាចទទួលបានប័ណ្ឌបញ្ចុះតម្លៃរហូតដល់ ៣,០០០ដុល្លារ ទៅលើលំនៅឋានគ្រប់គម្រោង និងគម្រោង ផាក លែន ខុនដូ ធីខេ ផងដែរ។ សូមប្រញាប់រួសរាន់ឡើង ព្រោះការផ្តល់ជូននេះសម្រាប់តែពីរថ្ងៃនៃកម្មវិធីតែប៉ុណ្ណោះ។

គួររំលឹកថា បច្ចុប្បន្នក្រុមហ៊ុន ជីប ម៉ុង លែន មានគម្រោងអភិវឌ្ឍន៏លំនៅឋានធំៗចំនួន៨ រួមមាន៖ លែន ម៉ាក 271, លែន ម៉ាក 60M, ផាក លែន សែន សុខ, ផាក លែន 598, ផាក លែន ធីខេ, ផាក លែន 6A, ផាក លែន ខុនដូ ធីខេ, និង លែន រីច ចំការដូង ដែលសុទ្ធតែស្ថិតនៅក្នុងតំបន់ដែលមានសក្តានុពលខ្ពស់ ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន។

សម្រាប់ព័ត៌មានបន្ថែម 061 997 888 ឬ គេហទំព័រ Facebook: https://www.facebook.com/chipmongland/ (https://www.facebook.com/chipmongland/)៕