(កាណាដា)៖ ចាប់ពីថ្ងៃទី៣-៧ ខែមិថុនា ឆ្នាំ២០១៩, ប្រតិភូជាស្រ្តី ២រូប នៃសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បានចូលរួមសន្និសីទស្តីពីស្រ្តីពិភពលោកឆ្នាំ២០១៩ លើប្រធានបទ «សមភាពយេនឌ័រ សិទ្ធិ និងសុខមាលភាពរបស់ក្មេងស្រីនិងស្រ្តី» នៅទីក្រុង Vancouver នៃខេត្តប្រ៊ីតធីសកូឡុំប៊ី ប្រទេសកាណាដា ដែលមានអ្នកចូលរួមប្រមាណ ៦០០០រូប។

ប្រតិភូទាំង២ រូប គឺលោកស្រី ស៊ឺតូន អនុប្រធានអចិន្រ្តៃយ៍សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងលោកស្រី ហេង សុគន្ធារី សមាជិកគណៈកម្មការទទួលបន្ទុកនារី និងកុមារនៃសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន។

ការចូលរួមសន្និសីទសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន គឺជាអង្គការតំណាងសម្លេងរបស់ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់នៅប្រទេសកម្ពុជា៕