(សៀមរាប)៖ របាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា នៅរយៈពេល៥ខែឆ្នាំ២០១៩ រមណីយដ្ឋានអង្គរ រកចំណូលចូលថវិកាជាតិបាន ៥០,៣១២,៨៤៧ដុល្លារ ធ្លាក់ចុះចំនួន៨.៥១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨។

សម្រាប់ភ្ញៀវទេសចរបរទេស ដែលបានទិញសំបុត្រចូលទស្សនាអង្គរវិញ នៅរយៈពេល៥ខែមកនេះ មានចំនួន១,១១៧,៨៤១នាក់ ធ្លាក់ចុះ៧.៣២ភាគរយ។

រាបយការណ៍បាឲ្យដឹងទៀតថា ថវិកាបានពីការលក់សំបុត្រចូលទស្សនាតំបន់អង្គរ នៅរយៈពេល៥ខែនេះ ត្រូវបានឧបត្ថម្ភចូលមូលនិធិគន្ធបុប្ផាកម្ពុជា ចំនួន២,២៣៥,៦៨២ដុល្លារ។

ដោយឡែកគិតតែក្នុងខែឧសភា ឆ្នាំ២០១៩ មានភ្ញៀវទេសចរចំនួន ១៤៤,៥៣៦នាក់ បានទិញសំបុត្រទស្សនាអង្គរ ទទួលបានចំណូល ៦,១៧៨,២១២ដុល្លារ៕