(ភ្នំពេញ)៖ យើងខ្ញុំទាំងអស់គ្នាជាអតីតនិស្សិតថ្នាក់ទំនាក់ទំនងអន្តរជាតិ ជំនាន់ទី១០ នៃសាកលវិទ្យាល័យខេមរៈ ចំនួន៣០នាក់ សូមបង្ហាញអំពីការយល់ឃើញ លើអត្តចរិតរបស់មិត្តរួមថ្នាក់មួយរូបដែលមានឈ្មោះថា គឹម យ៉ត ហៅសីហា ដែលត្រូវបានប្រពន្ធ និងម្ដាយក្មេកកាប់សម្លាប់ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ថា៖

មិត្តរួមថ្នាក់ម្នាក់នេះធ្លាប់បានបួសរៀន និងធ្វើចំណាកស្រុកពីស្រុកថ្កូវ ខេត្តព្រះត្រពាំង នៃទឹកដីកម្ពុជាក្រោម ដែលមានចរិតលក្ខណៈសុភាពរៀបសារ មិនដែលបង្កជម្លោះជាមួយមិត្តរួមថ្នាក់ម្នាក់ណាឡើយ។ មិត្តរួមថ្នាក់ម្នាក់នេះ ក៏ជាយុវជនខ្មែរកម្ពុជាក្រោមមួយរូបដែលមានទឹកចិត្តសម្បុរ ចូលរួមជួយកិច្ចការងារសង្គមផ្សេងៗទៅតាមលទ្ធភាព និងមិនមែនជាជនប្រឆាំងអ្វីនោះដែរ។ មិត្តរួមថ្នាក់ម្នាក់នេះ មិនធ្លាប់សូម្បីសម្ដីធំដាក់មិត្តរួមថ្នាក់ដទៃ និងលោកគ្រូ អ្នកគ្រូ។

ក្នុងនាមជាអ្នកធ្វើចំណាកស្រុកពីកម្ពុជាក្រោមមួយរូប ដោយសារមិនមានប្រវត្តិបះបោរអ្វីទាំងអស់ទើបគេ អាចត្រឡប់នាំស្ត្រីដែលមានឈ្មោះថា ម៉ារី ដែលជាជនជនសង្ស័យជាឃាតករ និងក្រុមគ្រួសារ ទៅរៀបការតាមប្រពៃណី នាទឹកដីកម្ពុជាក្រោមបាន។ ជាការពិតណាស់បើគេមានប្រវត្តិអាក្រក់ ឬជាសកម្មជនបះបោរ ណាមួយគេមិនអាចនាំស្រ្តីខាងលើទៅរៀបអាពាហ៍ពិពាហ៍ក្នុងទឹកដីកម្ពុជាក្រោមបាននោះទេ។

ក្នុងនាមជាមិត្តរួមថ្នាក់ដែលបានស្គាល់ឈ្មោះ គឹម យ៉ត តាំងពីចុងឆ្នាំ២០១៣មក យើងខ្ញុំទាំងអស់គ្នាសូមអះអាងថា បុគ្គលរូបនេះជាមនុស្សល្អ មិនដែលធ្វើអ្វីដែលសង្គមស្អប់ខ្ពើម មិនធ្លាប់ប្រើប្រាស់អំពើហិង្សាជាមួយនរណាម្នាក់ឡើយ គេជាមនុស្សដែលតែងតែជួយដល់អ្នកដទៃ ទោះមិនមានប្រាក់ច្រើន តែគេតែងតែស្ម័គ្រក្នុងការបរិច្ចាកឈាម គេជាមនុស្សដែលមានហេតុផល ស្លូតបូត គេមិនមែនជាមនុស្សញៀនស្រី ស្រា និងល្បែង គេស្រលាញ់ប្រទេសជាតិ និងជាមនុស្សមានផែនការជីវិត ជាយុវជនដែលមានសក្តានុពលដ៏សំខាន់សម្រាប់ប្រទេសជាតិមួយរូប។

ដូច្នេះយើងទាំងអស់គ្នាជាមិត្តរូបថ្នាក់ និងនៅតែបន្តរាប់អានគ្នាដល់បច្ចុប្បន្ន សូមអះអាងថា ពាក្យចោទប្រកាន់ដែលលើកឡើងថា បុរសឈ្មោះ គឹម យ៉ត ដែលបានប្រើប្រាស់អំពើហិង្សាច្របាច់ក លើភរិយាមុននោះមិនអាចទៅរួចឡើយ។

ក្នុងនាមយើងខ្ញុំទាំងអស់គ្នាដែលតែងតែទទួលព័ត៌មានពីមិត្តជិតស្និត និងមិត្ត គឹម យ៉ត តែងតែប្រាប់ថា ប្រាក់ខែដែលគេធ្វើការបានគឺឲ្យទៅប្រពន្ធទាំងអស់ ជាហេតុនាំឲ្យគេខ្វះខាតលុយជាប្រចាំ ហើយតែងតែខ្ចីមិត្តភ័ក្ត តែខ្ចីបន្តិចបន្តួចប៉ុណ្ណោះទោះមិត្តភ័ក្តឲ្យច្រើន ឬឲ្យតែម្ដងក៏ដោយ ក៏មិត្ត គឹម យ៉ត មិនលោភលន់ខ្ចីច្រើន ឬព្រមទទួលប្រាក់ដែលគេឲ្យនោះទេ មានន័យថាបើគាត់ខ្ចីគឺគាត់សងវិញ។

ដោយការរាប់អាន និងបានដឹងអំពីអត្តចរិតរបស់ឈ្មោះ គឹម យ៉ត ដែលត្រូវបានម្ដាយក្មេក និងប្រពន្ធជាទីស្រលាញ់លើកដៃសម្លាប់បែបនេះហើយ ទើបយើងសូមអះអាងថា ហេតុផលដែលម្ដាយក្មេក និងប្រពន្ធលើកឡើងថា ឈ្មោះ គឹម យ៉ត បានប្រើអំពើហិង្សាទៅលើប្រពន្ធមុននោះ ជារឿងមិនអាចទៅរួចឡើយ។ មិនតែប៉ុណ្ណោះយើងខ្ញុំទាំងអស់គ្នាក៏សង្កេតឃើញភស្តុតាងមួយចំនួនដែលបញ្ជាក់ថាមិត្ត គឹម យ៉ត ត្រូវបានគេកាប់សម្លាប់ហាក់ដូចជាមិនបានដឹងខ្លួនមុន ឬស្ថិតនៅក្នុងការលុងលក់ជាដើម។

អាស្រ័យហេតុនេះ សូមលោក ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ រៀល សុភិន មេត្តាពិនិត្យលើរឿងរ៉ាវនេះឲ្យបានលម្អិត និងយុត្តិធម៌ ហើយយើងខ្ញុំទាំងអស់គ្នាដែលជាមិត្តក៏ព្រមធ្វើជាសាក្សីក្នុងការបកស្រាយលើអត្តចរឹតរបស់សព គឹម យ៉ត បានផងដែរ ដើម្បីស្វែងរកយុត្តិធម៌ដល់អ្នកស្លាប់។

និស្សិតជំនាន់ទី១០ នៃថ្នាក់ទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យខេមរៈ ដែលគាំទ្រលើការលើកឡើង ដើម្បីស្វែងរកយុត្តិធម៌ដល់ឈ្មោះ គឹម យ៉ត មានចំនួន ៣០នាក់ ស្រីចំនួន៧នាក់៖
១៖ លោកបណ្ឌិត គិន ភា សាស្រ្តាចារ្យ បង្រៀនពេញរយៈពេល៤ឆ្នាំ
២៖ ម៉ៅ ច័ន្ទសុវណ្ណី (ភេទប្រុស)
៣៖ ថាន រស្មី (ភេទស្រី)
៤៖ អ៊ុន ស៊ីណេត (ភេទស្រី)
៥៖ ព្រីង ប្រុស (ភេទប្រុស)
៦៖ ថាច់ វណ្ណា (ភេទប្រុស)
៧៖ ប៉ាវ ចិន្តា (ភេទស្រី)
៨៖ ស្រី ឡី (ភេទប្រុស)
៩៖ នៅ ឡូត (ភេទប្រុស)
១០៖ អ៊ិន សុភ័ណ្ឌ (ភេទស្រី)
១១៖ ង៉ុយ រដ្ឋា (ភេទប្រុស)
១២៖ ឃី ពិសី (ភេទប្រុស)
១៣៖ ហេង សំបូរ (ភេទប្រុស)
១៤៖ ឈុន ស្រីវិន (ភេទស្រី)
១៥៖ សេរី វឌ្ឍនៈ (ភេទប្រុស)
១៦៖ សម្បត្តិ ស៊ីណា (ភេទប្រុស)
១៧៖ ប៉ែន រតនា (ភេទប្រុស)
១៨៖ សេង រិទ្ធី (ភេទប្រុស)
១៩៖ វង់ សំណាង (ភេទប្រុស)
២០៖ សៀក សម្រស់ (ភេទប្រុស)
២១៖ សុត ទិន (ភេទស្រី)
២២៖ សៀក សម្រស់ (ភេទប្រុស)
២៣៖ មិន ពៅ (ភេទប្រុស)
២៤៖ រឹម ផាតបុផ្ផាភួង (ភេទស្រី)
២៥៖ ឡុង ឡែន (ភេទប្រុស)
២៦៖ រឹម សុភ័ក្រ្ត (ភេទប្រុស)
២៧៖ ហេង ប៊ុនឈុន (ភេទប្រុស)
២៨៖ ញ៉ាញ់ ចម្រើន (ភេទប្រុស)
២៩៖ សេង រិទ្ធី (ភេទប្រុស)
៣០៖ ឆាយ បូរ៉ា (ភេទប្រុស)