(សៀមរាប)៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ ដឹកនាំបើកវេទិកាសំនួរចម្លើយ ស្តីពីប្រតិបត្តិការជាសកល និងកិច្ចប្រជុំត្រៀមរៀបចំប្រតិបត្តិការពាក់ព័ន្ធ បទល្មើសគ្រឿងញៀន «Lion Fish» លើកទី៤ នៅខេត្តសៀមរាប។

កិច្ចប្រជុំនេះសហការរៀបចំដោយនគរបាលជាតិកម្ពុជា និងតំណាងអគ្គលេខាធិការដ្ឋាននគរបាលអន្តរជាតិ ដែលមានសមាជិកចូលរួម៥៥រូប មកពីនគរបាលអន្តរជាតិ២១ប្រទេស ក្នុងតំបន់អាស៊ី៕