(ភ្នំពេញ)៖ បន្ទាប់ពីការ Warm Up នូវរូបរាងដ៏ស្រទន់នៃកូនស្រីពៅត្រកូល F របស់ OPPO រួចមក ថ្ងៃនេះF11 Pro Waterfall Gray បានបញ្ចេញតម្លៃផ្លូវការរបស់ខ្លួន គឺ359$ មកជាមួយនឹងពណ៌ដ៏ទាក់ទាញបំផុត គឺពណ៌ស បែកស្វាយស្រាល ដោយមានពន្លឺប្រដេញភ្លឺផ្លេកៗ ជាប្រភេទស្មាតហ្វូនដែលកំពុងមានការចាប់អារម្មណ៍ និងស៊ីវីល័យដែលមានសមត្ថភាពខ្ពស់ មិនធ្វើឲ្យអ្នកប្រើប្រាស់ខកបំណងនោះទេ ព្រោះកូនស្រីពៅត្រកូល F រូបនេះ បានមកជាមួយនឹង RAMទំហំ6GB និង ROMទំហំ 128GB ដែលធំជាងម៉ូឌែលរៀមច្បងកន្លងមក។

ប៉ុន្តែអ្វីដែលសំខាន់សម្រាប់អ្នកប្រើប្រាស់នោះ គឺសំណួរសួរថាតើម៉ូឌែល F11 Pro Waterfall Gray រូបនេះ គឺជាប្រភេទទូរស័ព្ទ ដែលបានចាប់ផ្តើមបំពាក់នូវទំហំ ROM 128GB ចាប់ពីម៉ូឌែលនេះ ឬយ៉ាងណា? របស់ក្រុមហ៊ុនOPPO។

ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺម៉ូឌែលនេះមើលទៅពិតជាសាកសមខ្លាំងណាស់ជាមួយនឹងសុភាពនារីយើងគ្រប់គ្នា និងគ្រប់វ័យតែម្តង នេះបើយោងតាមការមើលឃើញ តាមរយៈការ Comment និងការ Shared នៅលើ Page ផ្លូវការរបស់ OPPO ដែលសកម្មភានច្រើនជាងគេ ព្រោះវាជាប្រភេទទូរស័ព្ទ ដែលអាចនិយាយបានថា វាស្ថិតក្នុងក្តីស្រម៉ៃរបស់សុភាពនារីគ្រប់រូប វាកំពុងតែទាក់ចិត្តសុភាពនារី ហើយនៅពេលនេះ ជាពិសេសវាសាកសមខ្លាំងណាស់ ដើម្បីលើកសម្រស់ស្រ្តីនៅពេលដែលពួកគេបានប្រើប្រាស់នូវម៉ូឌែលនេះ ដែលពោរពេញទៅដោយភាពជឿជាក់ ថែមទៀតផង។

មិនត្រឹមតែមានសមត្ថភាពល្អប៉ុណ្ណោះទេ ស្រីស្អាតកូនពៅ F11 Pro Waterfall Gray រូបនេះមើលទៅមានកាមេរ៉ាបង្កប់ខ្លួនដូចម៉ូឌែល F11 Pro ជារៀមច្បងផងដែរ ហើយវាមានកាមេរ៉ាភ្លោះក្រោយទំហំ 48MP និងមានអេក្រង់លាតសន្ធឹងស្រលះភ្នែកថែមទៀតផង! ចង់ដឹងណាស់ថាតើស្រីស្អាតរូបនេះ នឹងមានបច្ចេកវិទ្យាសាកថ្មលឿន និងបច្ចេកវិទ្យាជំនួយល្បឿន Hyper Boost និងកម្មវិធីល្អៗឯទៀតដូច F11 Pro ជារៀមច្បងមុនៗអត់ហ្ន័រ?

OPPO F11 Pro Waterfall Gray តម្លៃត្រឹមតែ 359$ ប៉ុណ្ណោះគឺស៊ីផុយតែម្តង សម្រាប់សុភាពបុរស ដើម្បីទិញជាកាដូជូនដល់មនុស្សជាទីស្រឡាញ់របស់ខ្លួន ហើយស្រ្តីខ្លួនឯងក៏អាចទិញជូនខ្លួនឯងបានដែរ សម្រាប់អ្នកចាប់ផ្តើមការងារថ្មី និងជោគជ័យថ្មី៕