(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន អង្គការអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ និង Grab (ដែលជាកម្មវិធីឡើងលើទូរស័ព្ទឈានមុខគេប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានឈ្នះពានរង្វាន់ «សហគ្រាសដែលមានទំនួលខុសត្រូវសង្គមនៅតំបន់អាស៊ី (Asia Responsible Enterprise Award) សម្រាប់ឆ្នាំ២០១៩» ក្នុងការចូលរួមចំណែកក្នុងកម្មវិធី និរន្តរភាពចរាចរណ៍ក្នុងទីក្រុងសម្រាប់គ្រប់គ្នា (Sustainable Urban Mobility for All Initiative) ហៅកាត់ថា SUMAI ដែលជាគម្រោងមួយមានគោល បំណងធ្វើឲ្យផ្លូវនានានៅកម្ពុជា កាន់តែមានសុវត្ថិភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍។

ពានរង្វាន់សហគ្រាស ដែលមានទំនួលខុសត្រូវសង្គមនៅតំបន់អាស៊ី (AREA) មួយនេះ គឺជាការទទួលស្គាល់លើ ក្រុមហ៊ុនសាជីវកម្ម និងអង្គភាព/ស្ថាប័ននានា ចំពោះបំពេញការងារដ៏គួរឲ្យកត់សម្គាល់ទៅលើសកម្មភាពទទួល ខុសត្រូវសង្គម (CSR)។ ហើយពានរង្វាន់នេះ គឺជាការទទួលស្គាល់ដ៏ខ្ពស់បំផុត សម្រាប់ការងារទទួលខុសត្រូវសង្គម ដែលក្រុមហ៊ុននានា អាចទទួលបានទូទាំងតំបន់អាស៊ី។

លោក រ៉ូណាល់ វ៉ង (Ronald Wong) នាយកប្រចាំប្រទេសរបស់ក្រុមហ៊ុន Grab Cambodia បានថ្លែងថា៖ «ខ្ញុំពិតជាមានកិត្តិយសណាស់ ក្នុងការទទួលបានពានរង្វាន់នេះ តំណាងឲ្យក្រុមការងារ SUMAI នៅចំពោះមុខវត្តមានសមាជិក និងអង្គភាពល្បីៗជាច្រើននៅទីនេះ ដែលសុទ្ធសឹងតែមានប្តេជ្ញាចិត្ត ក្នុងការបង្កើត អនាគតប្រកបទៅដោយសមភាព និងនិរន្តរភាព។ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ និងគណៈ វិនិច្ឆ័យ ក្នុងពានរង្វាន់សហគ្រាសដែលមានទំនួលខុសត្រូវនៅអាស៊ី ចំពោះការផ្តល់ពានរង្វាន់មួយនេះដល់យើង»។

គម្រោងនិរន្តរភាព ចរាចរណ៍ក្នុងទីក្រុងសម្រាប់គ្រប់គ្នា គឺជាគម្រោងរយៈពេល៣ឆ្នាំ ដែលត្រូវបានបង្កើតដោយក្រុមហ៊ុន Grab សហការជាមួយនឹងកម្មវិធីអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ (UNDP) និងក្រសួងសាធារណការ និងដឹកជញ្ជូន ដោយកម្មវិធីនេះផ្តោតលើការផ្តល់ដំណោះស្រាយផ្សេងៗ និងការលើកទឹកចិត្តឲ្យមានមានសកម្មភាពនានាដើម្បី បង្ការនឹងការកកស្ទះចរាចរណ៍ និងភាពកខ្វក់ ក៏ដូចជាបង្កើតឲ្យមានសុវត្ថិភាពលើដងផ្លូវ។

តាមរយៈការប្រើប្រាស់ទិន្នន័យ ដើម្បីបង្កើតគម្រោងផ្នែកចរាចរណ៍ឲ្យកាន់តែល្អប្រសើរនៅរាជធានីភ្នំពេញ និងការ ផ្តល់ការគាំទ្រចំពោះដំណោះស្រាយចល័តក្នុងទីក្រុងប្រកបដោយនិរន្តរភាព និងភាពឆ្លាតវៃ គម្រោង SUMAI កំពុងតែត្រួសត្រាយផ្លូវក្នុងការបង្កើតឲ្យមានការធ្វើដំណើរប្រកបទៅដោយសុវត្ថិភាព និងមិនបំណុលបរិស្ថាន។

គោលបំណងសំខាន់៣នៃគម្រោងនេះ គឺការបង្កើតដំណោះស្រាយឆ្លាតវៃផ្សេងៗ បង្កើតគោលនយោបាយល្អៗ និងការលើកស្ទួយឲ្យមានការប្រើប្រាស់យានជំនិះប្រកបដោយបរិស្ថានស្អាត។

លោក រ៉ូណាល់ វ៉ង បន្ថែមទៀតថា៖ «ក្រុមការងារលើគម្រោង SUMAI នៅសល់ផ្លូវវែងឆ្ងាយទៀត ក្នុងការបញ្ចប់ការងាររបស់ខ្លួន។ ក្នុងរយៈពេល២ឆ្នាំខាងមុខទៀត ពួកគេនឹងបន្តយកចិត្តទុកដាក់លើការធ្វើការ រួមគ្នាជាមួយនឹងដៃគូក្នុងស្រុក ដើម្បីបង្កើតប្រព័ន្ធជីវចម្រុះ ដើម្បីពង្រឹងសុវត្ថិភាពនៅលើដងផ្លូវ និងការ ចល័តក្នុងទីក្រុងឲ្យកាន់តែល្អប្រសើរ នៅកម្ពុជា។ Grab មានការប្តេជ្ញាចិត្តក្នុងលើកស្ទួយឲ្យតំបន់អាស៊ីអាគ្នេយ៍ បោះជំហានទៅមុខជាមួយគ្នា។ យើងនឹងបន្តធ្វើការជាមួយនឹងដៃគូផ្សេងៗ ក្នុងការបង្កើតដំណោះស្រាយបែប ច្នៃប្រឌិត និងរួមគ្នារយៈពេលវែងជាច្រើន ដើម្បីដោះស្រាយបញ្ហាជាក់ស្តែងនានា ដែលជះឥទ្ធិពលដល់ពលរដ្ឋ និងភ្ញៀវទេសចរក្នុងតំបន់អាស៊ីអាគ្នេយ៍»

សព្វថ្ងៃនេះ Grab ជាកម្មវិធីដំឡើងលើទូរស័ព្ទឈានមុខគេប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលផ្តល់សេវាប្រចាំថ្ងៃដ៏សំខាន់បំផុតសម្រាប់អតិថិជន៕