(ភ្នំពេញ)៖ ពិតជាអស្ចារ្យស្ទើរតែមិនគួរឱ្យជឿមែន! ទោះបីជាក្រុមហ៊ុន សាមសុង សម្រុកបញ្ចេញនូវស្មាតហ្វូនលំដាប់កំពូលយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុននៅតែមិនភ្លេចនូវអាវុធធន់កណ្តាល និងធុនតូចរបស់ខ្លួនដែរ ដោយធ្វើយ៉ាងណាផ្តល់ជូននូវជម្រើសដ៏សម្បូរបែប ជូនដល់អតិថិជនរបស់ខ្លួនទាំងអស់។

ដូច្នេះហើយនៅថ្ងៃនេះ ក្រុមហ៊ុនក៏បានប្រញាប់ដាក់លក់នូវស្មាតហ្វូនដ៏ទំនើបទាន់សម័យ និងគួរឱ្យទាក់ទាញមួយម៉ូឌែលទៀត ដែលមានឈ្មោះថា Samsung Galaxy A2 Core។

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូនធន់តូចមួយនេះ នឹងដាក់លក់ជូនអតិថិជនទាំងអស់ នៅកម្ពុជាក្នុងតម្លៃត្រឹមតែ៩៥ដុល្លារ ប៉ុណ្ណោះ!

សម្រាប់ស្មាតហ្វូន ដែលមានតម្លៃខ្ទង់ប៉ុណ្ណេះ តែបើនិយាយពីសមត្ថភាព និងចំណុចពិសេសវិញគឺពិតជាមិនធម្មតានោះទេ! ចង់ដឹងណាស់ថាតើ
Samsung Galaxy A2 Core ឡូយយ៉ាងណានោះ សូមមើលលក្ខណៈសម្បត្តិខាងក្រោមនេះទាំងអស់គ្នា៖

*ទំហំអេក្រង់៖ 5 អ៊ីញ
*កម្រិតបង្ហាញរូបភាព៖ qHD TFT
*ប្រព័ន្ធប្រតិបត្តិការ៖ Android Joshua (Octa 1.6 GHz)
*កាមេរ៉ាមុខ និងក្រោយ៖ 5MP (F2.2)
*អង្គចងចាំ (រ៉េម)៖ 1GB
*អង្គផ្ទុក (រ៉ូម)៖ 8GB
*រូបរាង៖ ស្រោបដោយប្លាស្ទិករលោង
*ថាមពល៖ 2,600 mAh
*ជម្រើស 3 ពណ៌៖ ពណ៌ក្រហម ពណ៌ខៀវ និងពណ៌ខ្មៅ

តែចំណុចខ្លាំងមួយទៀតដែលធ្វើឱ្យ Samsung Galaxy A2 Core អាចធ្វើការទាក់ចិត្តអតិថិជនបាននោះគឺអ្នកប្រើប្រាស់អាចចូលទៅកាន់ Android Go App Services បានយ៉ាងងាយស្រួលដោយគ្មានការកំណត់ ឬដាក់លក្ខខណ្ឌអ្វីឡើយជាពិសេស Galaxy Apps , Samsung Internet (Lite), Samsung Max (Go), Facebook Lite គឺត្រូវបានដំឡើងរួចមកជាស្រេចតែម្តងដើម្បីជួយសន្សំសំចៃនៃការប្រើប្រាស់អង្គផ្ទុក និងអង្គចងចាំ! ប្រសិនបើលោកអ្នកចង់បានស្មាតហ្វូនដែលមានតម្លៃត្រឹមតែប៉ុណ្ណេះបើធៀបនឹងស្មាតហ្វូនក្រុមហ៊ុនដទៃទៀតខ្ញុំសូមណែនាំឱ្យជ្រើសរើស Samsung Galaxy A2 Core! បានទាំងប្រេន បានទាំងគុណភាព។

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញទៅទស្សនាដោយផ្ទាល់ នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផលរបស់ សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 ៕