(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន១,៨៦៥គ្រឿង រកឃើញល្មើសច្បាប់៤៦២គ្រឿង (ម៉ូតូ៧១%) អប់រំ១៣៣គ្រឿង និងផាកពិន័យ៣២៩គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៦ ខែឧសភានេះ ត្រួតពិនិត្យរួម បានចំនួន១,០៩៣គ្រឿង, អប់រំ៨៥គ្រឿង និងផាកពិន័យ២៥៥គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៦ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៨១,៣៣៨គ្រឿង រកឃើញយានយន្តល្មើស១៦,១៣៥គ្រឿង (ម៉ូតូ៧៤%) ក្នុងនោះអប់រំ៥,៤៧៤គ្រឿង និងផាកពិន័យ១០,៦៦១គ្រឿង៕