(ត្បូងឃ្មុំ)៖ ឈ្មោះ ផង់ វៀន ដែលជាក្រុមប្រឹក្សាឃុំក្រែក បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យបាក់ជើងឆ្វេងម្ខាង ខណៈគាត់ធ្វើដំណើរទៅសាលាឃុំ ដើម្បីឡើងឡានរួមទៅបោះឆ្នោត។ នេះបើតាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តត្បូងឃ្មុំ។

ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើងនៅភូមិត្រសិត ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ វេលាម៉ោង ៦៖១៥ នាទី។ ជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យស្រុកពញាក្រែក៕

">