(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ណុប ផា អភិបាលរងខណ្ឌ បានចុះបង្ក្រាបល្បែងជល់មាន់តាមអនឡាញ យីហោ «កាហ្វេអង្រឹង ដុង ហេងលី» ស្ថិតនៅផ្ទះលេខ៧៨ ភូមិកណ្តាល១ ផ្លូវ៣៥៧ សង្កាត់ច្បារអំពៅ។

ក្នុងប្រតិបត្តិការនេះលោក ម៉ៅ សឿត អធិការរងនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា សមត្ថកិច្ចបានដកហូតម៉ូតូចំនួន ៣៥គ្រឿង និងទូរទសន្ស៍ ១៤គ្រឿង ព្រមទាំងតុ កៅអី និងអ្នកលេងជាច្រើននាក់ផងដែរ។

ចំពោះអ្នកលេងទាំងនោះ ត្រូវសមត្ថកិច្ចធ្វើការអប់រំ និងធ្វើកិច្ចសន្យារួចហើយ ហើយអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។ ដោយឡែក ចំពោះម្ចាស់ទីតាំងម្នាក់ និងអ្នកមើលការខុសត្រូវចំនួន ៣នាក់ សមត្ថកិច្ចកសាងសំណុំរឿងដើម្បីចាត់ការផ្លូវច្បាប់៕