(ភ្នំពេញ)៖ «ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន» បានបង្ហាញបញ្ជីឈ្មោះ, លេខទូរស័ព្ទផ្លូវការ និងលេខទូរស័ព្ទក្រុមការងារទទួលបន្ទុក (HOTLINE) ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋធ្វើការទំនាក់ទំនង នៅក្នុងករណីចាំបាច់ត្រូវការជំនួយណាមួយលើបញ្ហាផ្លូវច្បាប់។

លោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា នេះជាបញ្ជីឈ្មោះ និងលេខទូរស័ព្ទផ្លូវការរបស់ក្រុមមេធាវីស្ម័គ្រចិត្ត របស់សម្ដេចតេជោ ហ៊ុន សែន ព្រោះថាកន្លងទៅមានជនខិលខូចមួយចំនួន ក្លែងបន្លំថាខ្លួនជាមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ដូច្នេះបើសិនជួបករណីសង្ស័យ សូមប្រជាពលរដ្ឋផ្ទៀងផ្ទាត់ក្នុងបញ្ជីនេះ៕

ខាងក្រោមនេះជាបញ្ជីឈ្មោះផ្លូវការ និងលេខទូរស័ព្ទរបស់ «ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន»៖