(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង ៣,៥៦៩គ្រឿង រកឃើញល្មើសច្បាប់ ៧៥១គ្រឿង (ម៉ូតូ៧៤%) អប់រំ២២៤៤គ្រឿង និងផាកពិន័យ៥០៧គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៤ ខែឧសភានេះ ត្រួតពិនិត្យរួមបានចំនួន ២,៣៧៣គ្រឿង, អប់រំ១៧២គ្រឿង និងផាកពិន័យ ៣៧៩គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៧៦,៤២៤គ្រឿង រកឃើញយានយន្តល្មើស ១៥,០៦៨គ្រឿង (ម៉ូតូ៧៤%) ក្នុងនោះអប់រំ ៥,១២០គ្រឿង និងផាកពិន័យ ៩,៩៤៨គ្រឿង៕