(ក្រចេះ)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តក្រចេះ ដឹកនាំដោយលោក យាង បាក អនុប្រធានសាខា ដោយមានការសហការពីសំណាក់មន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត គណៈកម្មការផ្សារ និងអាជ្ញាធរដែនដី នៅថ្ងៃទី២៤ ខែ២៤ ខែឧសភា ឆ្នាំ២០១៩នេះ បានចុះត្រួតពិនិត្យមុខទំញម្ហូបអាហារ បន្លែ ភេសជ្ជៈ ដែលដាក់តាំងលក់នៅផ្សារស្នួល ស្ថិតនៅស្រុកស្នួល និងតាមផ្ទះល្វែងធំៗ ស្ថិតនៅផ្សារកន្ទួត ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ដោយរកឃើញទំញខូចគុណភាពជាច្រើនមុខ និងហួសកាលបរិច្ឆេទ ដកហូតយកទៅទុកបំផ្លាញចោល។

លោក យាង បាក់ បានឱ្យដឹងថា ការចុះត្រួតពិនិត្យដោយមន្រ្តីរបស់លោកបានពិនិត្យទៅលើមុខទំនិញជាច្រើនប្រភេទ ក្នុងនោះនៅផ្សារស្នួល ស្ថិតនៅក្នុងស្រុកស្នួល មន្រ្តីរកឃើញភេសជ្ជៈមួយចំនួន នំកញ្ចប់ Jino ចំនួន៣កញ្ចប់ធំ ស្មើរ៣៦កញ្ចប់តូច នំស្រួយ BiGGa ចំនួន១២កញ្ចប់ធំ ស្មើរ២៤កញ្ចប់តូច, ទឹកក្រូចដប់ជ័រ៧យួរ ស្មើរ៤២ដប់, នំបំពងលុយចំនួន៥០កញ្ចប់ធំ ហួសការបរិច្ឆេទត្រូវបានដក់ហួត។ ក្នុងនោះដែរ ក្រុមការងារ បានធ្វើពិសោធន៍ទៅលើត្រសក់ចាវ បានរកឃើញសាធាតុដែលហាមឃាតដែលមានឈ្មោះ សូដ្យូមអ៊ីដ្រូស៊ីលសូហ្វីត (Sodium Hydrosulfite) ចំនួន៥គីឡូក្រាម ត្រូវបានដក់ហួតយក ហើយសាធាតុនេះពេលបរិភោគទៅធ្វើឱ្យថប់ដង្ហើម វិលមុខ ឬក្អួតចង្អោ។

លោកបានបន្តថា នៅព្រឹកថ្ងៃដដែលក្រុមការងារចុះពិនិត្យនៅតាមផ្ទះល្វែងនៅផ្សារកន្ទួត ស្រុកចិត្របុរី ក្រុមការងារបានពិនិត្យរកឃើញទឹក សាំម៉ូរ៉ៃចំនួន៧កេះ, ទឹកក្រូចចំនួន៣កេះ ក្នុង១កេះស្មើរ៤៨ដប, នំព្រិលចំនួន១៧កញ្ចប់, ទឹកដោះគោខាប់ចំនួន៨៥កំប៉ុង អូវ៉ាន់ទីនចំនួន១៩កែវ ហួលកាលបរិច្ឆេទត្រូវបានរឹបអូសយកទុកបំផ្លាញចោល។

អនុប្រធានរូបនេះបានបន្ដទៀតថា ការធ្វើតេស្តទៅលើមុខទំនិញ ដែលហួសការបរិច្ឆេទ និងមុខទំនិញ បន្លែ ម្ហូបអាហារ ដែលមានសាធាតុគីមីនោះ ត្រូវបានមន្រ្តីជំនាញណែនាំ និងអប់រំបងប្អូនអាជីវករមិនឱ្យពួកគាត់ដាក់តាំងលក់ម្ហូបអាហារ ឬទំនិញមានសាធាតុគីមី និងហួសការបរិច្ឆេទនោះទេ។

គួរបញ្ជាក់ថា ការចុះត្រួតពិនិត្យនេះមន្ត្រីកាំកុងត្រូល ក៏មានការចែកជូនផ្លាកសញ្ញាមុខទំទិញដែលហាមឃាត់ ហួសកាលបរិច្ឆេទ ដូចជា៖ កំប៉ុងកំពិត កំប៉ុងច្រេះ និងផ្សព្វផ្សាយជូនដល់មហាជន ដើម្បីជ្រាបងាយស្រួលជ្រើសរើសផលិតផលម្ហូបអាហារណា ដែលមានគុណភាពសុវត្ថិភាព ការពារសុខភាព ចៀសជាងបរិភោគអាហារដែលមានសារធាតុគីមីពុលដែលនាំឱ្យប៉ះពាល់ដល់សុខភាព និងលុយកាក់នៅក្នុងគ្រួសារ។

ជាមួយគ្នានេះដែរលោក អ៊ូ រ៉ានី អភិបាលរងស្រុកស្នួល បានថ្លែងអំណរគុណដល់មន្រ្តីកាំកុងត្រួល ដែលយកចិត្តទុកដាក់ចំពោះសុខភាពប្រជាពលរដ្ឋ តែងតែចុះត្រួតពិនិត្យជាប្រចាំ ហើយលោកសំណូមពរដល់អាជីវករទាំងអស់ ត្រូវមើលមុខទំនិញឱ្យបានច្បាស់លាស់មុនយកមកដាក់តាំងលក់។

លោកបានរម្លឹកថា ធ្វើជាអ្នករកស៊ីត្រូវមានភាពស្មោះត្រង់កុំគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន ដោយលួចលក់ផលលិតិផលខូចគុណភាព ឬទំនិញលាយសាធាតុគីមី នាំឱ្យខាតខ្លួនឯងផង ខុសច្បាប់ផង និងប៉ះពាល់ដល់សុខភាពអ្នកបរិភោគទូទៅផងដែរ៕