(ភ្នំពេញ)៖ សំណាងរបស់មនុស្សយើង ពិតជាមើលមិនឃើញមែន លោកស្រី ឡាញ សារី អ្នកឈ្នះរង្វាន់ធំពីភេសជ្ជៈវើក នៅខេត្តស្វាយរៀង រហូតដល់តែពីរឆ្នាំជាប់គ្នាតែម្តង ឆ្នាំមុនត្រូវរង្វាន់៥០ដុល្លារ ឆ្នាំនេះ ឈ្នះបានដល់ទៅ៤០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំងវើកទៀត។

«រាល់ពេលដែលផឹកវើក ខ្ញុំតែងតែពិនិត្យមើលប្រវិលកំប៉ុង ព្រោះកាលពីឆ្នាំ២០១៨ ខ្ញុំធ្លាប់បានត្រូវរង្វាន់៥០ដុល្លារពីវើកម្តងរួចហើយ។ លើកនេះគាស់ក្រវិលកំប៉ុងភ្លាមឃើញលេខ៤០ គិតស្មានតែខ្លួនត្រូវ៤០ដុល្លារ តែនឹកស្មានមិនដល់ លើកនេះមិនមែន៤០ដុល្លារទេ គឺ៤០លានរៀល។ខ្ញុំសប្បាយចិត្តខ្លាំងមែនទែន ដោយនឹកស្មានមិនដល់ថាខ្លួនឯងអាចមានសំណាងឈ្នះរង្វាន់ធំបាន»។ នេះជាសម្តីរបស់ លោកស្រី ឡាញ សារី អ្នកឈ្នះរង្វាន់ធំពីភេសជ្ជៈវើក នៅខេត្តស្វាយរៀង។

លោកស្រី ឡាញ សារី ម្ចាស់រង្វាន់ធំ៤០លានរៀល តែងតែញុំាភេសជ្ជៈវើកជារៀងរាល់ថ្ងៃ ដើម្បីមានកម្លាំងបន្តការងារពេលថ្ងៃត្រង់។

លោកស្រី ឡាញ សារី ជាកូនជាងកាត់ដេរនៅហាងកាត់ដេរមួយកន្លែងក្នុងខេត្តស្វាយរៀងបានមានប្រសាសន៍បន្ថែមទៀតថា លោកស្រីនឹងយក៤០លានរៀលនេះទៅទិញម៉ាស៊ីនដេរ និងសម្ភារៈមួយចំនួនដើម្បីបើកហាងកាត់ដេរខ្លួនឯង និងទុកប្រាក់មួយចំនួនទៀតសម្រាប់កូនៗរៀនបន្ត។

ភេសជ្ជៈប៉ូវកម្លាំងវើក បន្តផ្តល់រង្វាន់តូចធំដល់អតិថិជនគ្រប់បណ្តាខេត្តក្រុងជារៀងរាល់ថ្ងៃ ដោយគ្រាន់តែពិនិត្យមើលក្រវ៉ិលកំប៉ុង រាល់ពេលពិសាភេសជ្ជៈប៉ូវកម្លាំងវើក។

ប្រសិនបើលោកអ្នក ឈ្នះរង្វាន់ធំពីក្រវ៉ិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំងវើក សូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ 061/067/069 902 902 ៕