(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា (គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍) និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ បានអញ្ជើញធ្វើបាឋកថា ស្តីពី «ស្ថានភាពអប់រំក្នុងបរិបទកម្ពុជា» នៅវិទ្យាស្ថានជាតិអប់រំ។

កម្មវិធីនេះ ក៏មានការចូលរួមពី លោក សៀង សុវណ្ណា ប្រធានវិទ្យាស្ថានជាតិអប់រំ គណៈគ្រប់គ្រង គ្រូឧទ្ទេស និស្សិត គរុសិស្ស និងគរុសិស្សនៃវិទ្យាស្ថានជាតិអប់រំ យ៉ាងច្រើនកុះករផងដែរ៕