(ភ្នំពេញ)៖ ដោយក្តីអាណិតអាសូរ និងមេីលឃេីញថា កុមារី ម្នាក់ ជាមនុស្សពិការដៃជេីងពីកំណេីត ហេីយ ព្យាយាមតស៊ូ រៀនសូត្របានពូកែផងនោះ នៅថ្ងៃព្រហស្បតិ៍ ៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានជួបសំណេះ សំណាល និងផ្តល់អំណោយមនុស្សធម៌ ជូនកុមារី ស៊ិន ស្រីហង្ស អាយុ ១៧ឆ្នាំ ជាសិស្សពូកែរៀនថ្នាក់ទី ១១ នៃវិទ្យាល័យសំឡូត ខេត្តបាត់ដំបង ។

ក្នុងឱកាសជួបសំណេះសំណាល នោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើការសួរសុខទុក្ខ ក្តីអាណិត ស្រឡាញ់ចំពោះ ស្រីហង្ស ដែលមានចិត្តតស៊ូ ជម្នះគ្រប់ឧបសគ្គ ដេីម្បី បានរស់រានមានជីវិត និងសិក្សារៀនសូត្របានពូកែដូច មនុស្សធម្មតាដែរ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តាំផ្ញេីលេីកទឹកចិត្តដល់ ស្រីហង្ស ឱ្យបន្តអត់ធ្មត់ តស៊ូ ប្រឹងប្រែង រៀនសូត្របន្ថែមទៀត រហូតដល់បញ្ចប់ថ្នាក់ខ្ពង់ខ្ពស់ដេីម្បីអនាគតភ្លឺស្វាង។

ជាមួយនឹងអំណោយជាស្បៀង សម្ភារ និងថវិកាមួយចំនួន ដេីម្បីសម្រាលការលំបាកក្នុងជីវភាពរស់នៅនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅបានឧបត្ថម្ភថវិកា សម្រាប់ការសិក្សារហូតបញ្ចប់ថ្នាក់មធ្យមសិក្សា ទុតិយភូមិ ទៀតផង។

ជាមួយគ្នានេះ កុមារី ស៊ិន ស្រីហង្ស និងម្តាយបង្កេីត បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមានក្តីមេត្តា ករុណា លេីកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមចំពោះ អ្នកដែលជួបទុក្ខលំបាក ។ ស្រីហង្ស សូមសន្យា និងប្តេជ្ញាខិតខំរៀនសូត្រឱ្យពូកែ ប្រណិប័តន៍ ឪពុកម្តាយ ចាស់ព្រឹទ្ធាចារ្យ លោកគ្រូអ្នកគ្រូ និងធ្វេីជាគំរូល្អដល់ជនពិការ កាយសម្បទា ដទៃទៀតនៅក្នុងសង្គម៕