(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ស្អែកនេះ នឹងអនុញ្ញាតឲ្យ ប្រតិភូភ្ញៀវចំនួន២ក្រុម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារសំខាន់ៗមួយចំនួន នៅឯវិមានសន្តិភាព។

ប្រតិភូទី១ ដែលនឹងត្រូវចូលជួបសម្តេចតេជោ នាព្រឹកថ្ងៃស្អែកនេះ គឺលោក វ៉ាង យ៉ាជុន អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន។

ដោយឡែក ប្រតិភូទី២ ដែលនឹងជួបជាមួយសម្តេចតេជោ ដឹកនាំដោយលោក នីកូឡា ណូតបាវ ប្រធានក្រុមហ៊ុន VINCI។

ចំពោះលទ្ធផលនៃជំនួបទាំងពីរខាងលើ អង្គភាពព័ត៌មាន Fresh News នឹងចុះផ្សាយជាបន្តបន្ទាប់ទៀត នៅក្រោយជំនួបបញ្ចប់៕