(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៤,០៩១គ្រឿង រកឃើញល្មើសច្បាប់៩២៤គ្រឿង (ម៉ូតូ៣២%) អប់រំ២៩៥គ្រឿង និងផាកពិន័យ៦២៩គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៣ ខែឧសភានេះ ត្រួតពិនិត្យរួម បានចំនួន១,៥៤៩គ្រឿង, អប់រំ៦១២គ្រឿង និងផាកពិន័យ៤១៤គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៧២,៨៥៦គ្រឿង រកឃើញយានយន្តល្មើស១៤,៣១៧គ្រឿង (ម៉ូតូ៣៤%) ក្នុងនោះអប់រំ៤,៨៧៦គ្រឿង និងផាកពិន័យ៩,៤៤១គ្រឿង៕