(ភ្នំពេញ)៖ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា បន្តផ្ដល់អត្រាការប្រាក់បញ្ញើសន្សំខ្ពស់រហូតដល់ ៨% ព្រមជាមួយការផ្ដល់ការទូទាត់ថ្លៃទឹក ថ្លៃភ្លើង ផ្ទេរប្រាក់ ផ្ទេរប្រាក់ទៅអ្នកគ្មានគណនី ទិញកាតទូរស័ព្ទ ដោយមិនគិតកម្រៃសេវា។

លោក សាយ សូនី នាយកប្រតិបត្តិគ្រប់គ្រងទីផ្សាររបស់ប្រាសាក់ បានឱ្យដឹងថា ការផ្ដល់ជូនអត្រាការប្រាក់ខ្ពស់រហូតដល់៨% លើគណនីបញ្ញើមានកាលកំណត់នេះ គឺឆ្លើយតបតាមសំណូមពរអតិថិជន ដែលមានបំណងវិនិយោគជាមួយប្រាសាក់។ ក្រៅពីផ្តល់អត្រាការប្រាក់បញ្ញើសន្សំខ្ពស់ជាងគេ ប្រាសាក់ផ្តល់ជូនរយៈពេលដាក់សន្សំចាប់ពី១ ខែរហូតដល់៦០ខែ ទៅតាមលំហូរទឹកប្រាក់របស់អតិថិជន។

លោកបន្តទៀតថា ដើម្បីសម្រួលដល់ការប្រើប្រាស់សេវាបញ្ញើសន្សំ អតិថិជនរបស់ប្រាសាក់ទទួលបានបន្ថែម លើការប្រើប្រាស់សេវាផ្សេងៗដោយមិនគិតកម្រៃ លើការទូទាត់ថ្លៃទឹក ថ្លៃភ្លើង ផ្ទេរប្រាក់ទៅដៃគូជំនួញ ផ្ទេរប្រាក់ទៅអ្នកគ្មានគណនី ទិញកាតទូរស័ព្ទ ពិនិត្យសមតុល្យគណនី ពិនិត្យអត្រាប្តូរប្រាក់ ភ្ជាប់សេវាធនាគារចល័ត និងទទួលបានប័ណ្ណអេធីអឹមដ៏ស្រស់ស្អាត ហើយអាចឱ្យអតិថិជន ធ្វើប្រតិបត្តិការទាំងនេះបានគ្រប់ទីកន្លែង និងពេលវលា។ ដូច្នេះ សូមបើកគណនីនៅប្រាសាក់ដើម្បីទទួលនូវសេវាទាំងនេះដោយរីករាយ។

សូមបញ្ជាក់ផងដែរថា ប្រាសាក់ មានអាជ្ញាប័ណ្ណប្រកបអាជីវកម្មទទួលប្រាក់បញ្ញើពីសាធារណជន ពីធនាគារជាតិនៃកម្ពុជា។ សន្សំប្រាក់នៅប្រាសាក់ សាច់ប្រាក់របស់លោកអ្នកខិតខំប្រឹងប្រែងធ្វើការដើម្បីលោកអ្នក។ ប្រាសាក់ រីកចម្រើនជាមួយគ្នា!

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 023 999 911 ឬ 086 999 911 ឬ 096 9 999 911 ឬ វេបសាយត៍ www.prasac.com.kh  ៕