(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៤,០២៧គ្រឿង រកឃើញល្មើសច្បាប់៧៤៤គ្រឿង (ម៉ូតូ៣៥%) អប់រំ២៦២គ្រឿង និងផាកពិន័យ៤៨២គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២១ ខែឧសភានេះ ត្រួតពិនិត្យរួម បានចំនួន២,៣៩៤គ្រឿង, អប់រំ១៩៤គ្រឿង និងផាកពិន័យ៣៦៤គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៦៤,៧៣៨គ្រឿង រកឃើញយានយន្តល្មើស១២,៦៤៩គ្រឿង (ម៉ូតូ៣៤%) ក្នុងនោះអប់រំ៤,៣១៩គ្រឿង និងផាកពិន័យ៨,៣៣០គ្រឿង៕