(ហូជីមីញ)៖​ កីឡាករប្រដាល់សកល​ អេរីក​ ប៉ែន​ ភារុន​ (Eric Pen Pieroun) របស់កម្ពុជា​បានឈ្នះខ្សែក្រវាត់ទម្ងន់ធ្ងន់​ WBA Asia South ក្រោយផ្តួលគូប្រជែង​ Satria Antasena របស់ឥណ្ឌូនេស៊ីសន្លប់ក្នុងទឹកទី១​ ក្នុងចំណោមការប្រកួត​ ១០ទឹក

តាមរយ:គេហទំព័ររបស់ស្ថាប័នខ្សែក្រវាត់​ WBA Asia South បានចេញផ្សាយថា​ កីឡាករវ័យ​ ២៧ឆ្នាំ​ Eric Pen បានប្រេីពេលត្រឹមតែ​ ២នាទី​ និង​ ៥០វិនាទីប៉ុណ្ណោះ​ ដេីម្បីយកឈ្នះ​ Antasena នៅលេីសង្វៀនដែលស្ថិតក្នុងទីក្រុងហូជីមីញ ប្រទេសវៀតណាមនាថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ២០១៩​ ក្នុងប្រភេទទម្ងន់ជិត​ ១០០គីឡូក្រាម​ (+200lbs)

គួរបញ្ជាក់ផងថា​ នេះគឺជាខ្សែក្រវាត់ដំបូងគេសម្រាប់កីឡាករដែលបានកេីតនៅទីក្រុង​ San Jose រដ្ឋ​ California សហរដ្ឋអាមេរិក​ ដែលទេីបឡេីងប្រកួតបាន​ ៣លេីកប៉ុណ្ណោះ​ ជាមួយនឹងការផ្តួលដៃគូសន្លប់ទាំងអស់ផងដែរ​ (knock out)

កីឡាករដែលមានឪពុកម្តាយជាអ្នកខេត្តកំពតរូបនេះ​ បានចាប់ផ្តេីមហាត់ប្រដាល់ដំបូងក្នុងឆ្នាំ២០១៤​ នៅក្នុងក្លឹប​ Saigon Sports Club គ្រាន់តែការកម្សាន្ត​ និងសុខភាព​ប៉ុណ្ណោះ​ តែបានវិវត្តន៍ក្លាយជាកីឡាករអាជីពក្នុងខែសីហា​ ឆ្នាំ២០១៨​ ដោយឡេីងប្រកួតបាន​ ៣ដងប៉ុណ្ណោះរហូតមកទល់ពេលនេះ

ឪពុកម្តាយរបស់​ Eric Pen បានចាកចេញពីកម្ពុជាទៅរស់នៅអាមេរិកក្នុងឆ្នាំ១៩៨៤​ មុនពេលរូបគេចាប់កំណេីតនៅខែសីហា​ ឆ្នាំ១៩៩២​ និងចម្រេីនវ័យ​ ១០ឆ្នាំ​ ឪពុកម្តាយរបស់គេក៏បានលែងលះគ្នា៕