(ភ្នំពេញ)៖ អង្គការនៅកម្ពុជាក្នុងនោះមាន អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF), អង្គការគាំទ្រអ្នកស្រលាញ់ភេទដូចគ្នា រួមទាំងស្ថាប័នឯកជនមួយចំនួនទៀត បានរៀបចំយុទ្ធនាការមួយ ដើម្បីចូលរួមផ្សព្វផ្សាយពី ការការពារការឆ្លងជំងឺអេដស៍ដល់សាធារណជន ពិសេសអ្នកស្រលាញ់ភេទដូចគ្នា។

លោក នូ វិចិត្រ ស្ថាបនិកអង្គការខ្ញុំគឺខ្ញុំ ឲ្យដឹងថា យុទ្ធនាការនេះចូលរួមផ្សព្វផ្សាយ ដល់អ្នកស្រលាញ់ភេទដូចគ្នា ឲ្យយល់ដឹងអំពីជំងឺអេដស៍ព្រោះថា ជំងឺអេដស៍មិនកើតឡើងតែចំពោះ អ្នកស្រលាញ់ភេទផ្ទុយគ្នានោះឡើយគឺ អ្នកស្រលាញ់ភេទដូចគ្នាក៏ប្រឈមនឹងការឆ្លង ឬកើតជំងឺអេដស៍នេះផងដែរ។

លោកបន្ថែមថា តាមការប៉ានស្មានអ្នកស្រលាញ់ភេទដូចគ្នាមាន៥ភាគរយ ឆ្លងជំងឺអេដស៍ ដោយឡែកសម្រាប់យុទ្ធនាការនេះ នឹងជួយទៅដល់អ្នកស្រលាញ់ភេទដូចគ្នាច្រើន​ ពិសេសចំណេះដឹងពីជំងឺអេដស៍នេះតែម្ដង៕