(ហាយណូយ-វៀតណាម)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងទ័ពជើងគោកកម្ពុជា ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយឧត្តមសេនីយ៍ ង្វៀន ហុងថៃ (NGUYEN HONG THAI) មេបញ្ជាការ បញ្ជាការដ្ឋានរដ្ឋធានីហាណូយ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩។

ឧត្តមសេនីយ៍ ង្វៀន ហុងថៃ (NGUYEN HONG THAI) បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងគណៈប្រតិភូនៃកងទ័ពជើងគោកកម្ពុជា។

លោក ង្វៀន ហុងថៃ បានលើកឡើងថា ទំនាក់ទំនងវៀតណាម-កម្ពុជា ជាទំនាក់ទំនងមិត្តភាពដ៏យូរលុងមកហើយ។ ឧត្តមសេនីយ៍ សង្ឃឹមថា ទំនាក់ទំនងដ៏ល្អនេះ នឹងពង្រឹង និងពង្រីកបន្តទៅថ្ងៃអនាគត។

ជាការឆ្លើយតប វិញ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងការធ្វើបទបង្ហាញរបស់បញ្ជាការ បញ្ជាការដ្ឋានរដ្ឋធានីហាណូយ។

មេបញ្ជាបញ្ជាការកងទ័ពជើងគោក បញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ សបញ្ជាក់ពីមិត្តភាពគ្រប់ជ្រុងជ្រោយរបស់កងទ័ពនៃប្រទេសទាំងពីរ៕