(ភ្នំពេញ)៖ លោក គី ប្ញទ្ធី ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃ១៧ ខែឧសភា ឆ្នាំ២០១៩នេះ បានបើកសវនសការប្រកាសសាលក្រមសម្រេចផ្តន្ទាទោស ស្ត្រីជាប់ចោទម្នាក់ឈ្មោះ ម៉េង វណ្ណនី ដាក់ពន្ធនាគារកំណត់រយៈពេល ៨ខែ ពាក់ព័ន្ធលើសំណុំរឿងចេញសែកគ្មានសាច់ប្រាក់។

ស្ត្រីជាប់ចោទឈ្មោះ ម៉េង វណ្ណនី ត្រូវបានគេដឹងថា ជាកូនស្រីបង្កើតរបស់ អតីតប្រធានផ្សារធំថ្មី ហើយក៏ធ្លាប់ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់រយៈពេល១៨ខែ ពីបទ «មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ដែលអាចជួញដូរបាន»។

សូមជម្រាបជូនបន្ថែមថា ស្ត្រីជាប់ចោទឈ្មោះ ម៉េង វណ្ណនី នៅមានសំណុំរឿងជាច្រើនទៀត ដែលតុលាការកំពុងបន្តចាត់ការ៕