(ភ្នំពេញ)៖ លោក លឹម វុត្ថា ម្ចាស់ដេប៉ូចែកចាយសម្ភារសំណង់នៅផ្សារព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ សម្រេចចាប់ដៃគូជាតំណាងចែកចាយ ក្បឿង ជីប ម៉ុង ផ្ដាច់មុខក្នុងខេត្តនេះ ពីព្រោះលោកដឹងយ៉ាងច្បាស់ថា ជីប ម៉ុង គឺជាដៃគូជំនួញដ៏កក់ក្ដៅ។

លោកបញ្ជាក់ថា ក្រុមហ៊ុន «ជីប ម៉ុង មានទំនួលខុសត្រូវច្បាស់លាស់លើបុគ្គលិក និងតំណាងចែកចាយផលិតផលរបស់ខ្លួន។ ជីប ម៉ុង តែងជួយយើង មិនលែងយើងចោលនោះទេ។ ក្រុមហ៊ុន និងយើងគឺធ្វើដំណើរទៅជាមួយគ្នា»។

លោកបន្ថែមថា បុគ្គលិកផ្នែកលក់ដែលចុះមក តែងជួយផ្ដល់ប្រឹក្សាទាក់ទងនឹងតម្លៃ និងសេវកម្មយ៉ាងលម្អិត ដែលធ្វើឱ្យដៃគូជំនួញទទួលបានផលចំណេញជានិច្ច។ ទើបតែចែកចាយបានប៉ុន្មានខែ លោកទទួលបានការកុម្ម៉ង ក្បឿង ជីប ម៉ុង ពីដេប៉ូចែកចាយបន្តច្រើនគួរសម៕