(កណ្ដាល)៖ ដើម្បីបំពេញតម្រូវការរបស់អថិជន ក្រុមហ៊ុន ហ៊ួត ជា ខូអិលធីឌី បានបន្តបើកសម្ភោធ សាខា ផ្គត់ផ្គង់សម្ភារសំណង់ចំនួន២ទីតាំងបន្ថែមទៀត៖ ទី១ នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល, ទី២ សង្កាត់ស្វាយរៀង ខេត្តស្វាយរៀង កាលពីថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ២០១៩ ក្រុមហ៊ុន ហ៊ួត ជា ខូអិលធីឌី បានបើកសម្ភោធសាខា ផ្គត់ផ្គង់សម្ភារសំណង់ សាខាទី២៧ ស្ថិតនៅ ភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដោយទីតាំងទី១ លោក អ៊ឺង ម៉េងឡុង និងភរិយា ទទួលបានសិទ្ធិចែកចាយសំរាប់ ខេត្តកណ្តាល ទាំងមូល។

លោក ហ៊ួត ជា បានផ្តល់កាដូលើកទឹកចិត្តនូវ ទូរទស្សន៍ Samsung 32" មួយគ្រឿងដល់ម្ចាស់សាខាថ្មីនេះផងដែរ។

ដោយឡែក នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ក្រុមហ៊ុន ហ៊ួត ជា បន្តបើកសម្ភោធសាខាថ្មីទី២៨ មួយកន្លែងទៀត ដែល មានទីតាំង ស្ថិតនៅភូមិកៀនសាំង សង្កាត់ស្វាយរៀង ខេត្តស្វាយរៀង ដោយ លោក ប៉ាង ឆៃយ៉ា និងភរិយា ទទួល បានសិទ្ធិចែកចាយ ប្រចាំខេត្តស្វាយរៀងទាំងមូល។

លោក ហ៊ួត ជា ស្ថាបនិក និង នាយកប្រតិបត្តិ ក្រុមហ៊ុន ហួត ជា បានលើកឡើងថា ដើម្បីជួយសម្រួលដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់ដេប៉ូ លក់សម្ភារសំណង់រឺមេជាងសំណង់មិនចាំបាច់ចំណាយពេលឡើង ទៅយកនៅភ្នំពេញផ្ទាល់ទេ។

លោក ហ៊ួត ជា សូមថ្លែងអំណរគុណដល់ពុកម៉ែបងប្អូនទាំងអស់ដែលបានគាំទ្រផលិតផលក្រុមហ៊ុនដោយសារតែការគាំទ្រនឹងជឿជាក់របស់ពុកម៉ែបងប្អូននេះហើយទើបធ្វើឲ្យក្រុមហ៊ុនយើងខ្ញុំឈរជើងបានដល់ថ្ងៃនេះ។ (ទិញទំនិញពីក្រុមហ៊ុន ហ៊ួត ជា បានទាំងគុណភាពបានទាំងរង្វាន់) ក្រុមហ៊ុន សូមអរគុណដល់ លោក អ៊ឺង ម៉េងឡុង និងភរិយា ដែលបានទិញសិទ្ធិដែកចាយប្រចាំខេត្តកណ្តាល និង លោក ប៉ាង ឆៃយ៉ា និងភរិយា ដែលបានទិញសិទ្ធិចែកចាយ ប្រចាំខេត្តស្វាយរៀង។

ជាចុងក្រោយ លោក ហ៊ួត ជា ស្ថាបនិក និង នាយកប្រតិបត្តិ ក្រុមហ៊ុន ហួត ជា សូមជូនពរអោយមានសេចក្តីសុខ រកស៊ីទទួលទានមានបាន និង កាន់តែរីកចំរើនឡើងរហូត។

បើកលក់រាល់ថ្ងៃ ចាប់ពីម៉ោង 7.30 AM - 5.00PM
ទំនាក់ទំនង : 077 8888 10 / 016 8888 10 / 088 28888 20 ៕