(ស្ទឹងត្រែង)៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការដឹកជញ្ជូនឈើហ៊ុបមូល ១១០កំណាត់ ទៅស្តុកទុកនៅភូមិសាស្ត្រភូមិសាមួយ ឃុំសាមួយ ស្រុកសេសាន ក្រោមការត្រួតពិនិត្យពីមន្ត្រីពាក់ព័ន្ធ។

មន្ទីរកសិកម្មបានបញ្ជាក់ថា «ឈើហ៊ុបមូលសរុប ចំនួន ១១០កំណាត់ ស្មើនឹង២៥៤, ៣៧៩ម៉ែត្រការ៉េ ជាឈើដែលបានបង់ថ្លៃសួយសារ និងបុព្វលាភរួចហើយ នៅសល់ក្រោយពីការបញ្ចប់ ការប្រមូលផល អនុផលព្រៃឈើ ក្នុងអាងស្តុកទឹកនៃគម្រោងវារីអគ្គីសនី សេសានក្រោម២ ហើយបច្ចុប្បន្នឈើហ៊ុបមូលទាំងនេះ ជារបស់លោក សំរិទ្ធ សែន។ ឈើហ៊ុបមូលទាំងនេះ ត្រូវបានដឹកចេញពីរោងម៉ាស៊ីនអារកែច្នៃឈើ ដែលត្រូវបានបិទបញ្ចប់ដោយប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យកមកទុកនៅទីតាំងដីមួយកន្លែងត្រង់ចំណុច និយាមកា (610456-1497813) ស្ថិតនៅភូមិសាស្ត្រភូមិសាមួយ ឃុំសាមួយស្រុកសេសាន ខេត្តស្ទឹងត្រែង ហើយឈើហ៊ុបមូលទាំងនេះ នឹងត្រូវកាត់ អារ ដើម្បីដឹកជញ្ជូនទៅកាន់ទិសដៅប្រើប្រាស់
បន្តទៀត ក្រោមការត្រួតពិនិត្យពីមន្ត្រីដែលមានសមត្ថកិច្ចពាក់ព័ន្ធ»

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរកសិកម្មខេត្តស្ទឹងត្រែង៖