(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង ៣,៨៨៧គ្រឿង រកឃើញល្មើសច្បាប់ ៧៦១គ្រឿង (ម៉ូតូ៣០%) អប់រំ២៣១គ្រឿង និងផាកពិន័យ៥៣០គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៥ ខែឧសភានេះ ត្រួតពិនិត្យរួមបានចំនួន ២,២៣៦គ្រឿង, អប់រំ១៥៩គ្រឿង និងផាកពិន័យ ៤១៣គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៤១,៧៨៣គ្រឿង រកឃើញយានយន្តល្មើស ៨,៧៥៩គ្រឿង (ម៉ូតូ៣៤%) ក្នុងនោះអប់រំ ៣,០១៦គ្រឿង និងផាកពិន័យ ៥,៧៤៣គ្រឿង៕