(ភ្នំពេញ)៖ ដើម្បីអបអរសាទរដល់ពិធីគម្រប់ខួប ១០ឆ្នាំរបស់ខ្លួន ក្រុមហ៊ុន Smart Axiata បានកំពុងធ្វើឲ្យទស្សនិកជនដែលចូលចិត្តវិស័យខ្សែភាពយន្ដ ភ្ញាក់ផ្អើលជាមួយនឹងរង្វាន់ជាច្រើន នៅតាមរោងកុន Major Cineplex និងរោងកុន Legend ជារៀងរាល់ខែ ចាប់ពីខែឧសភា រហូតដល់ខែធ្នូ ក្នុងឆ្នាំនេះ។

រង្វាន់ដ៏គួរឲ្យភ្ញាក់ផ្អើលដំបូងគេបង្អស់ ត្រូវបានប្រគល់ជូនអ្នកមានសំណាងដែលទៅមើលខ្សែភាពយន្ដនៅរោងកុន Legend នៅ Eden Gardens កាលពីកន្លងទៅថ្មីៗនេះ បន្ទាប់ពីបានចូលរួមទស្សនាខ្សែភាពយន្តបែបភ័យរន្ធត់របស់ថៃ ដែលមានចំណងជើងថា «និស្ស័យស្នេហ៍អាប»។

ទស្សនិកជនឈ្មោះ នីត យ៉ាណេត ដែលមានអាយុ១៨ ឆ្នាំ ដែលត្រូវបានជ្រើសរើសដោយចៃដន្យ ដើម្បីក្លាយជាអ្នកឈ្នះរង្វាន់ទូរសព័្ទ iPhone XR ដំបូងគេបង្អស់ បាននិយាយថា៖
«ខ្ញុំបានប្រើប្រាស់ប្រព័ន្ធទូរស័ព្ទរបស់ក្រុមហ៊ុន Smart រយៈពេលពីរឆ្នាំមកហើយ។ ថ្ងៃនេះខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលបានឈ្នះពានរង្វាន់ទូរស័ព្ទ iPhone XR និងមានការភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះខ្ញុំមិនដែលឈ្នះអ្វីដូចនេះពីមុននោះទេ។ ក្រុមហ៊ុន Smart តែងតែលើកម្ពស់វិស័យកំសាន្ដផ្សេងៗដូចជា ខ្សែភាពយន្តនិងការប្រគំតន្ត្រីជាដើម»។

លោក យ៉ាណេត បានបន្ថែមថា៖ «ក្រុមហ៊ុន Smart បានរៀបចំការប្រគំតន្ត្រីជាច្រើន ហើយបានអញ្ជើញតារាល្បីៗ ជាច្រើននៅទូទាំងប្រទេសកម្ពុជាផងដែរ។ ខ្ញុំសូមអរគុណដល់ក្រុមហ៊ុន Smart ដែលបានផ្តល់សេវាអ៊ីនធឺណិតលឿន រហ័សដែលអាចឱ្យយើងធ្វើទំនាក់ទំនងគ្នាបានយ៉ាងងាយស្រួល»

គួរបញ្ជាក់ផងថា នៅថ្ងៃដដែលនោះ ទូរសព័្ទ iPhone XR មួយគ្រឿងទៀតក៏ត្រូវបានប្រគល់ជូនអ្នកឈ្នះរង្វាន់ម្នាក់ទៀតផងដែរ នៅរោងកុន Major Cineplex នៅផ្សាទំនើប Aeon 1 នៅថ្ងៃដំបូងនៃការបញ្ចាំងខ្សែភាពយន្តរឿង «Pokemon Detective Pikachu»។ រង្វាន់ដទៃទៀត ដែលនឹងត្រូវចែកជូនប្រចាំខែមានដូចជា iPhone XR ប័ណ្ណបញ្ចូលទឹកប្រាក់ Smart និងរង្វាន់ច្រើនទៀត។

ក្រុមហ៊ុន Smart បានបញ្ជាក់ថា ខ្លួនកំពុងរៀបចំព្រឹត្តិការណ៍ពិសេសៗជាច្រើនអំឡុងខួបលើកទី១០ឆ្នាំរបស់ខ្លួន ក្នុងឆ្នាំនេះ ដើម្បីថ្លែងអំណរគុណ ចំពោះអតិថិជនរបស់ខ្លួន ដែលបានគាំទ្រដ៏ស្មោះស្ម័គ្រ ដែលធ្វើឲ្យក្រុមហ៊ុន Smart ក្លាយជាប្រតិបត្តករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម និងកម្មវិធីថ្មីៗ ពីក្រុមហ៊ុន Smart Axiata សូមចូលទៅកាន់ទំព័រ Facebook របស់ Smart តាមរយៈ www.facebook.com/SmartAxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh ៕