(ភ្នំពេញ)៖ កម្ពុជា-នេប៉ាល់ បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោក ខេ ភី សាម៉ា អូលី (The Rt. Hon’ble K. P. Sharma Oli) នាយករដ្ឋមន្រ្តីនេប៉ាល់។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ បាន និងកំពុងធ្វើនៅឡើងនៅវិមានសន្តិភាព នាវេលាម៉ោង៥៖៤០នាទី ល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩នេះ បន្ទាប់ពីនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ បានបញ្ចប់ជំនួបពិភាក្សាទ្វេភាគី។

កិច្ចព្រមពៀងទាំងពីររបស់កម្ពុជា-នេប៉ាល់ រួមមាន៖

១៖ ក្របខណ្ឌកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្ម និង វិនិយោគ ចុះហត្ថលេខាដោយ លោក ហេដា បាហាដូល អាល់ឌីការី រដ្ឋលេខាទទួលបន្ទុកឧស្សាហកម្ម ពាណិជ្ជកម្ម និង ការផ្គត់ផ្គង់ និង លោក ប៉ាន​ សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ។

២៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងសភាពាណិជ្ជកម្មនេប៉ាល់ និង សភាពាណិជ្ជកម្មកម្ពុជា ចុះហត្ថាលេខាដោយ លោក រ៉ាឆីស កាហ្ស៊ី ស្រ្តាលតា ប្រធានសភាពាណិជ្ជកម្មនេប៉ាល់ និង ឧកញ៉ា លឹម ហេង អនុប្រធាននៃសភាពាណិជ្ជកម្មកម្ពុជា៕