(អង់គ្លេស)៖ ទីបំផុតក្រុមបាល់ទាត់ Manchester City លើកពានជើងឯកបាល់ទាត់លីគកំពូលនៃចក្រភពអង់គ្លេសរដូវកាល 2018-2019 (English Premier League 2018-2019) សារជាថ្មី ពីររដូវកាលជាប់ៗគ្នា បន្ទាប់ពីយកឈ្នះគ្រាប់បាល់ ៤-១ លើការប្រកួតចុងក្រោយ ជាមួយក្រុម Brighton កាលពីយប់ម៉ិញនៅលើទឹកដីគូប្រកួត Amex Stadium នៃទីក្រុង Sussex។

លោកស្រី គង់ កុសល នាយកទីផ្សារក្រុមហ៊នខ្មែរ ប៊ែវើរីជីស បានលើកឡើងថា ក្នុងនាមជាដៃគូឥតខ្ចោះ ជាមួយក្រុមបាល់ទាត់ Manchester City ពីស្រាបៀរកម្ពុជា យើងសូមចូលរួមអបអរសាទរដល់ជ័យជំនះដ៏គួរឱ្យរំភើប និងជាទីមោទនភាពនេះខ្លាំងណាស់ ហើយថ្នាក់ដឹកនាំរបស់ស្រាបៀរកម្ពុជាសប្បាយចិត្តណាស់ ដែលបានឃើញការស៊ុតបញ្ចូលទី ដ៏ល្អឥតខ្ចោះរបស់កីឡាករនីមួយៗ កាលពីយប់ម៉ិញនៅលើកញ្ចក់ទូរទស្សន៍។

លោកស្រីបន្តទៀតថា យើងសង្ឃឹមថា អតិថិជនរបស់យើងដែលជាអ្នកគាំទ្រក្រុម Manchester City ក៏នឹងសប្បាយរីករាយជាមួយជ័យជំនះនេះដូចពួកយើងដែរ ហើយយើង នឹងសម្លឹងមើលពីលទ្ធភាពក្នុងការដង្ហែរពានរបស់លីគកំពូលនៃប្រទេសអង់គ្លេសនេះមកកម្ពុជា ដើម្បីឱ្យអ្នកគាំទ្រនៅកម្ពុជា មានឱកាសថតរូបជាមួយពានដ៏ពិបាកយកមួយនេះ។ យើងនៅតែបន្តភាពជាដៃគូនេះ ជាមួយ Manchester City សម្រាប់រដូវកាលខាងមុខទៀត។

យោប ហ្វារ៉ាត់ ម្ចាស់ផេកហ្វេសបុក Manchester City Cambodia Fans តំណាងឱ្យអ្នកគាំទ្រក្រុមបាល់ទាត់ Manchester City ពីប្រទេសកម្ពុជា បាននិយាយទៅកាន់ម្ចាស់ជ័យលាភីជើងឯកថា យើងសូមអបអរសាទរនូវការលើកពានដ៏លំបាកយកមួយនេះ ដែលក្រុមបាល់ទាត់ល្អបំផុតនៅក្នុងប្រទសអង់គ្លេស Manchester City អាចធ្វើបាន ហើយយកបានគ្រាប់បាល់រហូតដល់ទៅ ១៩៨ពិន្ទុ សម្រាប់ ២រដូវកាល វាពិតជាមិនធម្មតាមែន។ លោកបន្តទៀតថា Pep គឺជាគ្រូបង្វឹកបាល់ទាត់ល្អជាងគេបំផុតក្នុងលោក សម្រាប់រូបលោកផ្ទាល់៕