(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ទ្រង់មានព្រះជន្មគម្រប់៦៦ យាងចូល៦៧ព្រះវស្សា។ ព្រះអង្គទ្រង់ប្រសូតនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ នៅទីក្រុងភ្នំពេញ។

កូនចៅប្រជារាស្រ្ត សូមថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការ និងព្រះជន្មាយុយឺនយូរ៕

ក្នុងឱកាសដ៏មហាជ័យមង្គលនេះ សូមលើកយកនូវវីដេអូព្រះរាជសកម្មភាពរបស់ព្រះករុណា ព្រះមហាក្សត្រនៃកម្ពុជា មកផ្សាយជូនប្រជាពលរដ្ឋបានទស្សនាដូចតទៅ៖