(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនខុសច្បាប់ចំនួន១០ករណី ដោយឃាត់ខ្លួនជនសង្ស័យប្រើប្រាស់ចំនួន ២៦នាក់ (ស្រី៤នាក់)។

បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ៦ករណី ឃាត់ខ្លួន១៥នាក់ (ស្រី២នាក់) និងប្រើប្រាស់៤ករណី ឃាត់ខ្លួន១១នាក់ (ស្រី២)។

របាយការណ៍ដដែល បានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំង ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ មានចំនួនសរុប ២,៨៤១ករណី ដោយឃាត់មនុស្សចំនួន ៦,០៦៦នាក់ (ស្រី៤៨៩នាក់) (ជនបរទេស១៤០នាក់ ស្រី៣១នាក់ មាន៧សញ្ជាតិ)៕