(ភ្នំពេញ)៖ ក្រុមហ៊ុនសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ (Main Stadium) នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩នេះ បាននិងកំពុងរៀបចំពិធីអបអរនៃការបញ្ចប់គ្រឿង បង្គំសំខាន់ៗនៃសំណង់ពហុកីឡដ្ឋានធំនេះ និងមានការបាញ់កាំជ្រួចអបអរសាទរនៅព្រឹកថ្ងៃអាទិត្យនេះដែរ។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រមទាំងគណៈកម្មការបច្ចេកទេសកម្ពុជា ត្រូវបានភាគីចិនអញ្ជើញឲ្យចូលរួមក្នុងពិធីនេះផងដែរ។

ក្នុងពិធីនោះភាគីចិនតំណាងដោយលោក លី អាន អគ្គទីប្រឹក្សាការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា។

សូមជម្រាបថា នៅចុងខែកក្កដា ឆ្នាំ២០១៩ ខាងមុខ កៅអីបេតុងនឹងត្រូវលើកដាក់ចប់សព្វគ្រប់។ នៅខែសីហា ឆ្នាំ២០១៩ គ្រឿងបង្គំធ្នឹមកោងផ្នែកប៉មរាងបាតដៃ នឹងត្រូវសាងសង់រួចរាល់។ ចំណែកឯការសាង់សង់អគារពហុកីឡដ្ឋានជាតិមរតកតេជោនេះ នឹងត្រូវបញ្ចប់ជាស្ថាពរ នៅចុងឆ្នាំ២០២០ (ក្នុងរយៈពេល៤០ខែ)។

លោក ថោង ខុន បានឲ្យដឹងថា គណៈកម្មាការបច្ចេកទេសសម្រាប់គម្រោងសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ជានិច្ចកាលតែងនៅជាប់ផ្ទាល់ជាមួយ ក្រុមបច្ចេកទេសរបស់ភាគីចិន និងប្រជុំពិភាក្សាការងារជាមួយគ្នាជាប្រចាំ៕