(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ (ផ្សាយថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង៧៖០០យប់)។

* ព័ត៌មានជាតិ (Cambodia News)

១៖ Facebook ទម្លាយថា «ឯកសារដែលបែកធ្លាយ» មានចេតនាដើម្បីកម្ទេចទណ្ឌិត សម រង្ស៊ី (ចុចអាន)

២៖ សម្ដេចក្រឡាហោម ស ខេង ប្រាប់អាជ្ញាធរត្រូវទប់ស្កាត់ ការលួចឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ ដើម្បីបញ្ចៀសការប្រឈមជាមួយអាជ្ញាធរថៃ (ចុចអាន)

៣៖ ក្រោយបញ្ចប់ការបំភ្លឺ លោកបណ្ឌិត សុខ ទូច សម្រេចមិនប្តឹងបកគណបក្សខ្មែរក្រោកទេ (ចុចអាន)

៤៖ ក្រសួងសេដ្ឋកិច្ច ផ្តល់ព័ត៌មានសំខាន់ៗ ដើម្បីឱ្យពលរដ្ឋចៀសផុតពីការចាញ់បោកជន ដោយសារការទិញ-លក់អចលនទ្រព្យ (ចុចអាន)

៥៖ តុលាការសម្រេចលើកពេលសវនាការ ដោយមិនកំណត់លើសំណុំរឿងកញ្ញា យិន ម៉ាណា ពាក់ព័ន្ធនឹងករណីបើករថយន្តបុកនិស្សិតស្លាប់ ក្នុងខណ្ឌទួលគោក (ចុចអាន)

៦៖ ក្រសួងការបរទេស ប្រកាសអំពីទស្សនកិច្ច នាយករដ្ឋមន្រ្តីនេប៉ាល់ មកកាន់ប្រទេសកម្ពុជា ៣ថ្ងៃ (ចុចអាន)

៧៖ ស្វែងយល់ពីប្រវត្តិរបស់នាយករដ្ឋមន្ត្រីនេប៉ាល់ លោក សាម៉ា អូលី ដែលនឹងបំពេញទស្សនកិច្ចមកកម្ពុជា (ចុចអាន)

៨៖ កម្ពុជានាំចេញចេកអំបូងលឿងដោយផ្ទាល់ទៅកាន់ប្រទេសចិន មិនចាំបាច់ឆ្លងកាត់ប្រទេសវៀតណាមទៀតឡើយ (ចុចអាន)

៩៖ ៤ខែដំបូងឆ្នាំនេះ ពន្ធដារប្រមូលចំណូលពន្ធចូលថវិកាជាតិបាន១,១៥០លានដុល្លារ, លោក គង់ វិបុល ណែនាំមន្ត្រីបន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ (ចុចអាន)

១០៖ ក្រុមហ៊ុនចិនមួយ គ្រោងនឹងទិញអង្ករដោយផ្ទាល់ពីកម្ពុជា ទៅប្រទេសចិន (ចុចអាន)

១១៖ ក្រសួង-ស្ថាប័នជិត៣០ រួមគ្នារកវិធីដោះស្រាយផលប៉ះពាល់ ដោយសារជំងឺមិនឆ្លង (ចុចអាន)

១២៖ សិប្បកម្មផលិតបារីលាយជាមួយកម្ទេចឈើ នៅខណ្ឌពោធិ៍សែនជ័យ ត្រូវអាជ្ញាធរត្រួតពិនិត្យ និងបិទចោលជាបណ្តោះអាសន្ន (ចុចអាន)

១៣៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីថ្លែងការណ៍បំភ្លឺជុំវិញសេចក្តីថ្លែងការណ៍របស់លោកស្រី រ៉ូណា ស្មីត ពាក់ព័ន្ធទៅនឹងបញ្ហាមួយចំនួន (ចុចអាន)

* ព័ត៌មានអន្តរជាតិ (World News)

១៖ កូរ៉េខាងជើងប្រកាសត្រៀមខ្លួន ធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ! (ចុចអាន)

២៖ ប្រធានាធិបតីកូរ៉េខាងត្បូង៖ កូរ៉េខាងជើងបាញ់មីស៊ីលរយៈចម្ងាយខ្លីជាបន្តប ន្ទាប់ អាចព្រោះតែកិច្ចចរចានុយក្លេអ៊ែរដែលជាប់គាំង ជាមួយអាមេរិក (ចុចអាន)

៣៖ ជប៉ុន៖ កូរ៉េខាងជើងរំលោភច្បាប់អន្តរជាតិយ៉ាងច្បាស់ក្រឡែត តាមរយៈការបាញ់មីស៊ីលផ្លោងជាថ្មី! (ចុចអាន)

៤៖ ចិនសោកស្តាយជាទីបំផុតចំពោះទង្វើអាមេរិក ដែលចាប់ផ្តើមអនុវត្តន៍ការយកពន្ធ «២០០ពាន់លានដុល្លារ» លើទំនិញចិន (ចុចអាន)

៥៖ សហរដ្ឋអាមេរិកនឹងដំឡើងពន្ធលើទំនិញចិនឲ្យដល់ «៣២៥ពាន់លានដុល្លារ» តែអះអាងថាកិច្ចចរចាគ្នានៅតែបន្ត! (ចុចអាន)

៦៖ មានការញុះញង់ឲ្យធ្វើកុប្បកម្មក្នុងពន្ធនាគារមីយ៉ាន់ម៉ា ដែលអាចពាក់ព័ន្ធនឹងផែនការ ដោះលែងអ្នកទោសរាប់ពាន់នាក់របស់រដ្ឋាភិបាល (ចុចអាន)

៧៖ អ៊ីរ៉ង់ចង់ឲ្យកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយមហាអំណាចទាំង៦ វិលត្រឡប់ទៅដូចដើមវិញ ទោះបីអាមេរិកដកខ្លួនចេញជាឯកតោក៏ដោយ (ចុចអាន)

៨៖ សហរដ្ឋអាមេរិករឹបអូសនាវាដឹកធ្យូងថ្មកូរ៉េខាងជើង ខណៈលោក គីម ជុងអ៊ុងចាប់ផ្ដើមធ្វើតេស្ដមីស៊ីលឡើងវិញ (ចុចអាន)

៩៖ សហរដ្ឋអាមេរិកហាមក្រុមហ៊ុន China Mobile នាំសេវាកម្មទូរស័ព្ទចូលទីផ្សាររបស់ខ្លួន ដោយសារបារម្ភពីសន្តិសុខជាតិ (ចុចអាន)

១០៖ លោក ដូណាល់ ត្រាំ ត្រៀមតែងតាំង Patrick Shanahan ជារដ្ឋមន្ត្រីការពារជាតិអាមេរិកពេញសិទ្ធិ ក្រោយលោកឡើងធ្វើស្តីទីមួយរយៈខ្លី (ចុចអាន)

១១៖ អាមេរិកព្រមានជាថ្មី៖ «បើអ៊ីរ៉ង់ហ៊ានវាយប្រហារសម្ព័ន្ធមិត្តអាមេរិក នោះអាមេរិកនឹងឆ្លើយតបវិញ ដោយមិនបង្អង់ដៃឡើយ» (ចុចអាន)

១២៖ ទីបំផុតអតីតប្រធានាធិបតីប្រេស៊ីល Temer ព្រមប្រគល់ខ្លួនឲ្យសមត្ថកិច្ច (ចុចអាន)

១៣៖ យន្តហោះទម្លាក់គ្រាប់បែក-នុយក្លេអ៊ែរអាមេរិក B-52 ចុះចតនៅមូលដ្ឋានទ័ពនៅកាតា ជាសញ្ញាព្រមានចំៗទៅអ៊ីរ៉ង់ (ចុចអាន)

១៤៖ លោក ដូណាល់ ត្រាំ បង្ហោះសារដៀលអតីតនាយក FBI ថាជាមន្ត្រីអន់បំផុតប្រចាំប្រវត្តិសាស្ត្រអាមេរិក (ចុចអាន)