(កណ្តាល)៖ ទឹកប្រាក់១០០លានរៀល ពីតែបៃតងអ៉ីឈីតាន់ បានបន្តធ្លាក់ដល់ដៃអតិថិជនដែលមានសំណាងម្នាក់ទៀតហើយមានឈ្មោះថា សាន់ លីមស្រ៉ី ភេទស្រី អាយុ ២៤ឆ្នាំ រស់នៅភូមិទ្រា ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

នៅចំពោះមុខក្រុមការងារដែលបានចុះប្រគល់រង្វាន់ធំដល់លំនៅដ្ឋាន ស្ថិតនៅភូមិសាស្ត្រខាងលើនេះ កញ្ញា សាន់ លីមស្រ៉ី បានរៀបរាប់ប្រាប់ឱ្យដឹងថា ជាទម្លាប់រាល់ថ្ងៃ កញ្ញាតែងទិញតែបៃតងអ៉ីឈីតាន់ រសជាតិក្រូចឆ្មារទឹកឃ្មុំ ទទួលទានជាប្រចាំ ដោយសារតែមានរសជាតិឆ្ងាញ់ និងមានរង្វាន់ច្រើន។

កញ្ញាបន្តថា កាលពីចុងសប្ដាហ៍កន្លងទៅនេះ នៅពេលដែលចេញដើររកទិញគោជាមួយឪពុកពីអ្នកស្រុក ដែលរស់នៅភូមិជិតគ្នានោះ កញ្ញាបានទិញតែបៃតងអ៉ីឈីតាន់ រសជាតិក្រូចឆ្មារទឹកឃ្មុំ ចំនួនមួយដបដើម្បីទទួលទាន។ លុះពេលមួលគម្របដប ស្រាប់តែឃើញមានរង្វាន់ ១០០លានរៀល នៅក្នុងគម្របដបតែម្ដង។

ភ្លាមនោះកញ្ញាពិតជាមានអារម្មណ៍រំភើបខ្លាំងមែនទែន ហើយក៏បានស្រែកប្រាប់ឪពុក និងអ្នកលក់ ឱ្យជួយពិនិត្យមើល រួមជាមួយនឹងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុន តាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅនឹងគម្របដប។ កញ្ញាបានបញ្ជាក់ទាំងអារម្មណ៍រំជើបរំជួលទៀតថា ក្រោយពីទទួលបានលុយរង្វាន់ធំ ១០០លានរៀលនេះ កញ្ញានឹងប្រគល់ជូនឪពុកម្ដាយមួយចំនួនដើម្បីសងបំណុលគេ និងជួសជុលផ្ទះ ហើយទុកមួយចំនួនទៀតសម្រាប់បង្កើតមុខរបរសំអាងការ សម្រាប់ទ្រទ្រង់ជីវភាពទៅថ្ងៃអនាគត។

គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាលទី៣ ឆ្នាំ២០១៩នេះ ក្រុមហ៊ុនតែបៃតងអ៉ីឈីតាន់ បានបង្កើនរង្វាន់ធំនូវចំនួនទឹកប្រាក់ ១០០លានរៀល រហូតដល់៧០រង្វាន់, ម៉ូតូ Scoopy i ចំនួន៧០រង្វាន់, ទូរស័ព្ទ iphone Xs ចំនួន៧០រង្វាន់ រួមជាមួយនឹងរង្វាន់ Free តែបៃតងអ៉ីឈីតាន់រាប់លានរង្វាន់ទៀត។ រួសរាន់ឡើង អ្នកដែលមានសំណាងបានក្លាយជាសេដ្ឋីបន្ទាប់អាចជារូបអ្នក៕