(សៀមរាប)៖ បុរសម្នាក់ឈ្មោះ ឆេង រដ្ឋា មានអាយុ ៣៤ឆ្នាំ បច្ចុប្បន្នជាបុគ្គលិបម្រើការងារ នៅធនាគារឯកជនមួយ និងកំពុងរស់នៅភូមិស្ពានជ្រាវ សង្កាត់សៀមរាប ក្រុងសៀមរាប មានសំណាងឈ្នះរង្វាន់ធំនូវចំនួនទឹកប្រាក់ ២០លានរៀលពីថ្នាំដុសធ្មេញ ដកបួឃូ ផ្កាឈូក២ ។

ថ្លែងប្រាប់ក្រុមការងារ ដែលចុះប្រគល់រង្វាន់ដល់លំនៅដ្ឋានផ្ទាល់ លោក ឆេង រដ្ឋា ដែលជាម្ចាស់ទឹកប្រាក់២០លានរៀល បានប្រាប់ឱ្យដឹងថា រូបលោក និងក្រុមគ្រួសារតែងប្រើប្រាស់ថ្នាំដុសធ្មេញផ្កាឈូក២ជាប្រចាំ ព្រោះវាអាចព្យាបាលជំងឺអញ្ចាញធ្មេញ ជួយធ្វើឱ្យធ្មេញសស្អាត និងបំបាត់ក្លិនមាត់បានយ៉ាងល្អ។ កាលពីពេលកន្លងទៅនេះ នៅពេលប្រើអស់ លោកក៏ទៅទិញថ្នាំដុសធ្មេញផ្កាឈូក២ យកមកប្រើដូចសព្វដង លុះពេលហែកប្រអប់ ហើយកោសស្ទីកគ័រក្នុងប្រអប់ ក៏ឃើញមានរង្វាន់ ២០លានរៀលតែម្ដង។

លោកបានបន្តថា ភ្លាមនោះលោកពិតជាមានអារម្មណ៍រំភើបសប្បាយចិត្តយ៉ាងខ្លាំង ហើយក៏ប្រាប់ភរិយាឱ្យដឹង និងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុន តាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅក្នុងប្រអប់តែម្ដង។ លោកបន្ថែមថា ក្រោយពេលទទួលបានប្រាក់រង្វាន់ធំ ២០លានរៀលនេះ លោកនឹងយកមួយចំនួនទៅធ្វើផ្ទះ ហើយទុកមួយចំនួនសម្រាប់កូនរៀនផងដែរ។

គួរបញ្ជាក់ផងដែរថា ថ្នាំដុសធ្មេញ ដកបួឃូ ផ្កាឈូក២ មានរង្វាន់ធំនូវចំនួនទឹកប្រាក់ ២០លានរៀល រហូតដល់៥០រង្វាន់ ម៉ូតូ HONDA Dream មានចំនួន៥០គ្រឿង ទូរស័ព្ទ i-Phone មានចំនួន៥០គ្រឿង រួមជាមួយនឹងរង្វាន់ថ្នាំដុសធ្មេញផ្កាឈូក២រាប់លានប្រអប់ទៀត។ រង្វាន់ធំ២០លានរៀលបន្ទាប់ទៀត អាចជារបស់អ្នក...។ ថ្នាំដុសធ្មេញ ដកបួឃូ ផ្កាឈូក២ ជាឱសថសម្រាប់ព្យាបាល និងថែទាំសុខភាពមាត់ធ្មេញ៕