(ភ្នំពេញ)៖ ដេប៉ូដើមមៀនផ្គត់ផ្គង់គ្រឿងសំណង់គ្រប់ប្រភេទអាចជំរុញឲ្យផលិតផលក្បឿងជីប ម៉ុងទទួលបានការគាំទ្រក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយសារដេប៉ូ បានរៀបចំយុទ្ធសាស្រ្តផ្ទាល់ខ្លួន។

នាយិកាគ្រប់គ្រងដេប៉ូដើម មៀនអ្នកនាង សុខ ចំរើននិយាយថា «យើងមានរថយន្តដឹកជញ្ជូនក្បឿងជូនអតិថិជនដល់ ការដ្ឋាន ។ យើងមានកម្លាំង ច្រើនក្នុងការលើកដាក់ទំនិញធ្វើឲ្យងាយស្រួល។ ពេលក្បឿងប្រករួចយើងមានធានាត្រឹមត្រូវជូនពួកគាត់»

សុខ ចំរើនដែលធ្លាប់មកទស្សនាការផលិតក្បឿង ជីប ម៉ុងដោយផ្ទាល់បន្ថែមថាដេប៉ូ ដើមមៀន ក៏មានអតិថិជនក្នុងដៃខ្លះស្រាប់ធ្វើឲ្យការលក់មិនសូវ ជួបបញ្ហាបើទោះបីក្បឿង នេះជាយីហោថ្មីក៏ដោយ៕