(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនខុសច្បាប់ចំនួន១៩ករណី ដោយឃាត់ខ្លួនជនសង្ស័យ២៨នាក់។

បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ១៩ករណី ឃាត់ខ្លួន១៧នាក់ និងប្រើប្រាស់៦ករណី ឃាត់ខ្លួន១១នាក់។

របាយការណ៍ដដែល បានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស រយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ មានចំនួនសរុប ២,៧៦១ករណី ដោយឃាត់មនុស្សចំនួន ៥,៩០៦នាក់ (ស្រី៤៧៥នាក់) (ជនបរទេស១៤០នាក់ ស្រី៣១នាក់ មាន៧សញ្ជាតិ)៕