(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ជាអង្គការមនុស្សធម៌ដ៏សំខាន់នៅកម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់បំផុត ជាជំនួយការឱ្យអាជ្ញាធរសាធារណៈ ជួយសម្រាលទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងរងគ្រោះបំផុត ជាពិសេស ដល់ចាស់ជរាឥតទីពឹង កុមារកំព្រា ជនពិការ អ្នកមានជំងឺរុំារៃ ស្ដ្រីមេម៉ាយ និងគ្រួសាររងគ្រោះដោយទឹកជំនន់ ខ្យល់កន្ដ្រាក់ គ្រោះអគ្គិភ័យ និងគ្រោះមហន្ដរាយផ្សេងៗទៀត ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ពូជសាសន៍អ្វីឡើយ ។

កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយស និងក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានដឹកនាំ និងអនុវត្ដយ៉ាងខ្ជាប់ខ្ជួន ក្នុងបុព្វហេតុមនុស្សធម៌ សង្គ្រោះប្រជាពលរដ្ឋ ងាយរងគ្រោះ និងងាយរងគ្រោះបំផុតនៅទូទាំងប្រទេស ដោយមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់ជារៀងរាល់ឆ្នាំ។

ក្នុងឆ្នាំ២០១៨ ក៏ដូចជាឆ្នាំកន្លងៗមកនេះ កាកបាទក្រហមកម្ពុជា តែងតែប្រមូលផ្ដុំកម្លាំងមនុស្សធម៌ ខិតខំសម្រេច ឱ្យបាននូវទិសដៅយុទ្ធសាស្ដ្រ ក្នុងវិស័យស្នូលទាំង៤ រួមមាន៖ ១៖ ការចូលរួមចំណែក សង្គ្រោះជីវិត កសាងភាពធន់ ទៅនឹងគ្រោះមហន្ដរាយដោយធម្មជាតិ និងមនុស្សបង្កើតឡើង, ទី២៖ចូលរួមចំណែកការកាត់បន្ថយអត្រាឈឺ និងស្លាប់នៃមាតា ទារក និងកុមារ ការពារជំងឺឆ្លងៗផ្សេង និងអន្ដរាគមន៍សុខភាពគ្រាអាសន្ន, ទី៣៖ ការលើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធមនុស្ស សេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ និងវប្បធម៌ អហិង្សា, ទី៤៖ ពង្រឹងការរក្សាកិត្ដិនាម កាកបាទក្រហមកម្ពុជា ជាសមាគមជាតិមានដំណើរការល្អ ក្នុងការសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋងាយរងគ្រោះ នៅគ្រប់ទីកន្លែង និងទាន់ពេលវា។

សូមទស្សនាបទយកការណ៍ដែលមានដូចខាងក្រោមនេះ៖