(កំពង់ស្ពឺ)៖ រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៤-៥ ខែឧសភា ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជខេត្តកំពង់ស្ពឺ ដឹកនាំដោយលោក វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានកាកបាទក្រហមខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារ ចុះចែកអំណោយដល់គ្រួសារ ដែលរងគ្រោះដោយសារគ្រោះមហន្តរាយខ្យល់កន្រ្តាក់ចំនួន ៦០គ្រួសារ ស្ថិតនៅក្នុងឃុំរលាំងគ្រើល ឃុំសែនដី និងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅភូមិអង្គតានន ឃុំរលាំងគ្រើល មានចំនួន១០ខ្នង ធ្ងន់២ខ្នង មធ្យម១ និងស្រាល៧ខ្នង, នៅភូមិអូររំចេក ឃុំសែនដីមានចំនួន ១៤ ខ្នង ធ្ងន់១ខ្នង ស្រាល១៣ខ្នង និង ភូមិព្រីង និងភូមិអូរកូនត្រុំ ឃុំត្រែងត្រយឹង មានចំនួន៣៦គ្រួសារផងដែរ។

អំណោយដែលទទួលបានចំពោះពលរដ្ឋ ដែលរងផលប៉ះពាល់ធ្ងន់មាន៖ អង្ក២៥គីឡូក្រាម, មី១កេះ, ទឹកត្រី ទឹកស៊ីអ៊ីវ១យួរ, ត្រីខ១យួរ, ប្រេងឆា១ដប, នំធុង១ធុង, ទឹកដោះគោ១កំប៉ុង, តង់១, ថវិកា១៥០,០០០រៀលក្នុង១គ្រួសារ។ ពលរដ្ឋដែលរងផលប៉ះពាល់មធ្យម៖ អង្ក២៥គីឡូក្រាម, មី១កេះ, ទឹកត្រី ទឹកស៊ីអ៊ីវ១យួរ, ត្រីខ១យួរ, ប្រេងឆា១ដប, នំធុង១ធុង, ទឹកដោះគោ១កំប៉ុងធំ, ថវិកា១០០,០០០រៀលក្នុង១គ្រួសារ។ ពលរដ្ឋដែលរងផលប៉ះពាល់ស្រាល៖ អង្ក២៥គីឡូក្រាម, មី១កេះ, ទឹកត្រី ទឹកស៊ីអ៊ីវ១យួរ, ត្រីខ១យួរ, ប្រេងឆា១ដប, ធំ១ធុង, ប្រេងឆា១ដប, ទឹកដោះគោ១កំប៉ុង ថវិកា៥០,០០០រៀល ក្នុង១គ្រួសារ។

ក្នុងនោះដែរលោកប្រធានមន្ទីរហិរញ្ញវត្ថុ ដែលជាប្រធានក្រុមការងារចុះជួយឃុំសែនដី ឧបត្ថម្ភបន្ថែមដល់ជនរងធ្ងន់ ១០០,០០០រៀល និងរងស្រាល ៥០,០០០រៀលក្នុងមួយគ្រួសារទៀត (សម្រាប់តែឃុំសែនដី)៕