(ភ្នំពេញ)៖ ក្លឹបហាត់ប្រាណទំនើបមួយឈ្មោះ «Rise Fitness» បានដាក់តាំងបង្ហាញនូវឧបករណ៍ហាត់ប្រាណ និងវីតាមីនបំប៉នសុខភាព ព្រមទាំងស្បែកជើងដែលជាដៃគូសហការរបស់ខ្លួន ដើម្បីបង្ហាញជូនសាធារណជនទស្សនា និងសាកល្បងប្រើប្រាស់ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ ក្នុងផ្សារទំនើប AEON Mall1។

​មជ្ឈមណ្ឌលហាត់ប្រាណ Rise Fitness គឺជាមជ្ឈមណ្ឌលហ្វីទណេសផ្អែកទៅលើលទ្ធផលហ្វឹកហាត់ ដំបូងបំផុតនៅប្រទេសកម្ពុជា ដែលផ្តល់នូវកម្មវិធី និងវគ្គហាត់ប្រាណ ផ្តោតសំខាន់ទៅកាន់ការសម្រេចគោលបំណងក្នុងរយៈពេលខ្លី។ Rise Fitness នឹងដំណើរការជាផ្លូវការ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅជាន់ទី៦ នៃអគារ Morgan Commercial Center នៅតាមផ្លូវទន្លេបាសាក់ក្រោយផ្សារទំនើប AEON Mall 1។ អ្នកអាចស្វែងយល់ពត៌មានបន្ថែម និងចុះឈ្នោះនៅថ្ងៃពិព័រណ៍ Rise Fitness ដើម្បីទទួលបានការបញ្ចុះតម្លៃរហូតទៅដល់១៨០ដុល្លារ ដោយតម្លៃពី៧២០ដុល្លារ មកត្រឹម៥៤០ដុល្លារ សម្រាប់សមាជិកភាពមួយឆ្នាំ។

ដោយឡែក Nike បានចូលរួម Rise Fitness Showcase ក្នុងនាមជាដៃគូ របស់ Rise Fitness ព្រមទាំងបានណែនាំនូវ ស្បែកជើងម៉ូដដែលថ្មីបំផុត គឺ Nike Epic React Flyknit 2s ដែលបានរួមបញ្ចូលភាពទន់ស្រួល ទម្ងន់ស្រាល និងសោភណភាពយ៉ាងដិតដល់ នៅក្នុងម៉ូដស្បែកជើងតែមួយ។

ជាមួយគ្នានេះ EHPlabs គឺជាម៉ាកផលិតផលបំប៉នកីឡាមួយ ដែលធ្លាប់បានជួយនូវមនុស្សរហូតទៅដល់ ២លាននាក់ទូទាំងពិភពលោក ក្នុងរយៈពេល ត្រឹមតែ៥ឆ្នាំកន្លងមក ក្នុងការសម្រេចបំណងសម្រកទម្ងន់ ដោយមិនប៉ះពាល់សុខភាពរបស់ពួកគាត់។ EHPlabs មានផលិតផលបំប៉នជាង២២មុខ ដែលត្រូវបានផលិតផ្សំឡើង ដើម្បីជួយសម្រេចបំណងដូចជា ការសម្រកទម្ងន់ ការបំប៉នកម្លាំងមុនពេលហាត់ប្រាណ (pre-workout) កំណើនសាច់ដុំ កំនកើតនៃកោសិកាសាច់ដុំ ការដំណេក និងការកាត់បន្ថយការស្ទះសរសៃឈាមជាដើម។

ក្រៅពីនេះក្រុមហ៊ុន ក៏បានបង្ហាញម៉ាស៊ីនហាត់ប្រាណជាច្រើនមុខផលិតឡើងដោយ Matrix Fitness គឺជាអ្នកដឹកនាំថ្មី នៃពិភពកីឡាទូទាំងប្រទេសកម្ពុជា។ Matrix បានរួមបញ្ចូល គំនិតក្នុងការកាត់បន្ថយភាពស្មុគស្មាញពេលប្រើ តំឡើង ថែរក្សា គ្រប់គ្រង និងជួសជុលម៉ាស៊ីន រួមជាមួយបច្ចេកវិទ្យាទំនើប នៅលើម៉ាស៊ីនហាត់ប្រាណគ្រប់មុខ ដែលបានធ្វើឲ្យម៉ាស៊ីនហាត់ប្រាណរបស់ Matrix Fitness សុទ្ធតែភ្ជាប់ជាមួយគុណភាពល្អ ហើយងាយស្រួលប្រើប្រាស់ គ្រប់ៗគ្រឿង។

គួរជម្រាបថា ពិព័រណ៍ Rise Fitness Showcase ថែមទាំងបានណែនាំនូវកម្មវិធី និងល្បែងផ្សេងៗ ដូចជាការប្រកួតលើកដុំដែកឲ្យបានយូរជាងគេ និងការចាប់រង្វាន់ ដើម្បីទទួលបានកាដូអនុស្សាវរីយ៍ ដូចជា Voucher បញ្ចុះតម្លៃ, អាវកីឡា Nike, ស្បែកជើង Nike Epic React Flyknit 2s, ព្រមទាំងមានរង្វាន់ធំ គឺសមាជិកភាពរយៈពេលមួយឆ្នាំ នៅ Rise Fitness ដោយឥតគិតថ្លៃទៀតផងដែរ៕