(រតនគិរី)៖ នៅល្ងាច ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩​ ម្សិលមិញនេះ​ មានហេតុការណ៍មនុស្សស្លាប់ចំនួន ២នាក់ ត្រូវជាម្ដាយនិងកូន ដោយសាររន្ទះបាញ់នៅក្នុងខ្ទមចម្ការមួយស្ថិតនៅភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។​ នេះបេីតាមលោកវរសេនីយ៍ឯក សូយ សំណាង អធិការនគរបាលស្រុកអូរយ៉ាដាវ។

លោកអធិការបានប្រាប់ទៀតថា ជនរងគ្រោះមានឈ្មោះ សេវ ភិន ភេទស្រី អាយុ២៨ឆ្នាំ ត្រូវជាម្ដាយ និងឈ្មោះ សេវ សាឃិ ភេទប្រុស អាយុ៤ឆ្នាំ ត្រូវជាកូន។

សពជនរងគ្រោះខាងលើនេះ ត្រូវបានយកមកទាំងយប់ធ្វើបុណ្យនៅភូមិគងយុ ឃុំប៉ាតេ ស្រុកអូរយ៉ាវ។

ជាមួយគ្នានោះ លោកអធិការក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រុងប្រយ័ត្នខ្ពស់ និងត្រូវបិទទូរស័ព្ទនៅពេលមានភ្លៀងធ្លាក់ ផ្គររន្ទះ ហើយសូមកុំចាកចេញចេញពីលំនៅដ្ឋាន ចៀសវាងគ្រោះអកុសលដូចករណីនេះជាដើម៕