(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩នេះ បានជូនដំណឹងការបញ្ចៀសចរាចរឆ្លងកាត់ទីតាំងប្រារព្ធមិទ្ធីងខួបទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដែលនឹងរៀបចំធ្វើឡើងនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ពិធីនេះនឹងធ្វើនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ស្ថិតនៅផ្លូវលេខ៦៥២ កែង២៧១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការពង្វាងចរាចរណ៍ជាបណ្តោះអាសន្ន ចំពោះយានជំនិះគ្រប់ប្រភេទឆ្លងកាត់ផ្លូវនៅជុំវិញតំបន់រៀបចំប្រារព្ធពិធី ចាប់វេលាម៉ោង០៦៖០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី៕

សូមអានខ្លឹមសារលម្អិត នៃសេចក្ដីជូនដំណឹងនៅខាងក្រោមនេះ៖