(ក្រចេះ)៖ ជនសង្ស័យចំនួន ២នាក់ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ត្រូវកម្លាំងជំនាញគ្រឿងញៀន នៃអធិការដ្ឋាននគរបាល ស្រុកសំបូរ សហការជាមួយកម្លាំងប៉ុស្តិ៍បឹងចារ បានឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចដំបូកសរ ភូមិកំពុងជ្រៃ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។

នគរបាលស្រុកសំបូរ បានឱ្យដឹងថា ប្រតិបត្តការបង្រ្កាបនេះឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនយ៉ាងសកម្ម ជនសង្ស័យទី១៖ ឈ្មោះ ផាន់ សុភីន ហៅទុំ អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកោះរាល ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ និងទី២៖ ឈ្មោះ ឆេង សុខដែន អាយុ៣២ឆ្នាំ មុខមិនពិតប្រាកដ រស់នៅភូមិក្បាលជួរ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ជនសង្ស័យទាំងពីរនាក់ មានដីការចាប់ខ្លួនចំនួន០២ ពាក់ពន្ធករណីជួញដួញដូគ្រឿងញៀន ផងដែរ។

ប្រតិបត្តិការណ៍នេះ កម្លាំងជំនាញដកហូតបានវត្ថុតាងម៉្សៅក្រាមសរថ្លាសង្ស័យគ្រឿងញៀនចំនួន០៩កញ្ចប់ (ធំ០១កញ្ចប់ តូច០៨កញ្ចប់)
ថង់សម្រាប់រំលែងគ្រឿងមួយចំនួន និងឧប្បករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។

បច្ចប្បន្នជនសង្ស័យទាំង២នាក់ និងវត្ថុតាងត្រូវបានយកមកសាកសួរនាំ និងរក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋានគរបាលស្រុកសំបូរ ដើម្បីបន្តនីតិវិធីច្បាប់៕