(កំពង់ចាម)៖ ផ្ទះចំនួន៤ខ្នង ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានប្រគល់ជូនអតីតយុទ្ធជនចំនួន៤គ្រួសារ នៅស្រុកចំការលើ និងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ពិធីប្រគល់ និងទទួលនេះត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ឯម កុសល ប្រធានគណៈកម្មាធិការ ស.អ.ក ខេត្តកំពង់ចាម និងមានការចូលរួមពី លោក ប្រធានកិត្តិយស ស.អ.ក ស្រុក លោកប្រធាន អនុប្រធាន ស.អ.ក ស្រុក ព្រមទាំងអ្នកពាក់ព័ន្ធក្នុងស្រុកស្ទឹងត្រង់ និងស្រុកចំការលើ។

លោកឧត្តមសេនីយ៍ទោ ឯម កុសល បានបញ្ជាក់ថា អតីតយុទ្ធជនចំនួន៤គ្រួសារនោះរួមមាន៖ នៅស្រុកស្ទឹងត្រង់ ០២គ្រួសារ ទី១៖លោក វ៉ាន់ សាវុធ មុខសញ្ញានិវត្តជន អត្តលេខ RB16000276 និងទី២៖លោក រឿន សំអឿន មុខសញ្ញាជនពិការ អត្តលេខ HA89001796។ ស្រុកចំការលើ ០២គ្រួសារ ទី១៖លោក មុត សួស មុខសញ្ញានិវត្តជន អត្តលេខ 03000087 និងទី២៖លោកស្រី សួន ស្រីពៅ មុខសញ្ញាគ្រួសារមរណៈ អត្តលេខ DB01000087៕