(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,៣៧២គ្រឿង រកឃើញល្មើសច្បាប់៧៥៨គ្រឿង (ម៉ូតូ៣៣%) អប់រំ២៥២គ្រឿង និងផាកពិន័យ៥០៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៤ ខែមេសានេះ ត្រួតពិនិត្យរួម បានចំនួន១,៥៩៩គ្រឿង, អប់រំ១៨១គ្រឿង និងផាកពិន័យ៤៤២គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៧៥,៧៥៥គ្រឿង រកឃើញយានយន្តល្មើស១៦,៣០០គ្រឿង (ម៉ូតូ៣៤%) ក្នុងនោះអប់រំ ៥,៥៦៥គ្រឿង និងផាកពិន័យ១០,៧៣៥គ្រឿង៕