(ភ្នំពេញ)៖ គិតមកដល់ថ្ងៃនេះ ចំនួនសំបកកេសរបស់ភេសជ្ជៈប៉ូវកម្លាំង វើក ទឹកក្រូចអាយស៍ ទឹកផ្លែឈើជូប និង ទឹកបរិសុទ្ធកម្ពុជា ដែលបានបំពេញឈ្មោះ និង លេខទូរស័ព្ទ ដើម្បីចូលរួមផ្សងសំណាងឈ្នះរង្វាន់ម៉ូតូ ZOOMER X សរុបចំនួន ៣០០រង្វាន់នោះ ឥឡូវនេះកើន ឡើងរហូតទៅដល់ ៨មឺុនសន្លឹកហើយ។

លោកស្រី គង់ កុសល នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន ខ្មែរប៊ែវើរីជីស សូមក្រើនរម្លឹកដល់ អតិថិជនអ្នកលក់បន្ត និង អ្នកដែលទិញភេសជ្ជៈខាងលើទាំងកេសៗ ហើយបានបំពេញ ឈ្មោះ និង លេខទូរស័ព្ទ ដើម្បីផ្សងសំណាងឈ្នះរង្វាន់ ៥០រង្វាន់ ជារៀងរាល់ខែខាងលើ សូមចូលរួមផ្ទៀងផ្ទាត់នូវសំណាងរបស់លោកអ្នក តាមរយៈកម្មវិធីប្រគុំតន្ត្រីភេសជ្ជៈប៉ូវកម្លាំង វើក ដោយមានការផ្សាយបន្តផ្ទាល់តាមរយៈទូរទស្សន៍ហង្សមាស អេជឌី នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៦ដល់៨ល្ងាច តទៅទាំងអស់គ្នា។

សម្រាប់អ្នកដែលខកខានមិនបានផ្ទៀងផ្ទាត់លទ្ធផលផ្ទាល់ សូមតាមដានមើលលទ្ធផលនេះ នៅលើទំព័រហ្វេសប៊ុកភេសជ្ជៈនីមួយៗខាងលើ និងសារពត៌មានអនឡាញរួមមាន កម្ពុជាថ្មី ដើមអម្ពិល ថ្មីថ្មី FreshNews និង KBN នៅ២ថ្ងៃបន្ទាប់ពីកម្មវិធីទូរទស្សន៍ ហង្សមាស ហើយក៏អាចធ្វើការទំនាក់ទំនងបាន តាមរយៈលេខទូរស័ព្ទទំនាក់ទំនងអតិថិជន៖០៦១/០៦៧/០៦៩ ៩០២ ៩០២ ដើម្បីធ្វើការបើករង្វាន់ បើសិនជាលោកអ្នកជាអ្នកឈ្នះ។

សូមបញ្ជាក់ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ដែលជាម្ចាស់ផលិតផលភេសជ្ជៈខាងលើ បានផ្តល់កម្ម វីធីលក់ប្រូម៉ូសិនពិសេសដល់អ្នកលក់បន្ត និងអ្នកនិយមទិញភេសជ្ជៈខាងលើទាំងកេសៗ អាចមានឱកាសឈ្នះរង្វាន់ម៉ូតូ ZOOMER X ចំនួន ៣០០គ្រឿង ពីសំបកកេសផលិតផល ទាំងនោះ ដោយគ្រាន់តែបំពេញឈ្មោះ លេខទូរស័ព្ទ រួចដាក់ទៅក្នុងធុងឆ្នោតនៅតាមតូប លក់ចាប់ហួយនៅទូរទាំងប្រទេសកម្ពុជា តាំងពីថ្ងៃទី ១៣ ខែមិនា ឆ្នាំ ២០១៩ មកម្លេះ៕