(ភ្នំពេញ)៖ យោងតាមរបាយការណ៍ថ្មីមួយរបស់ធនាគារពិភពលោក (World Bank) ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា សេដ្ឋកិច្ចរបស់កម្ពុជា នៅរក្សាកំណើនរង្វង់ជិត៧ភាគរយ ក្នុងឆ្នាំ២០១៩-២០២១។

របាយការណ៍របស់ធនាគារពិភពលោក បានបញ្ជាក់យ៉ាងដូច្នេះ៖ «ក្រោយពីសម្រេចបានកំណើនលឿនដល់៧.៥ភាគរយ នៅក្នុងឆ្នាំ២០១៨មក សេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានរំពឹងទុកថា នឹងបង្វែរការយកចិត្តទុកដាក់ ទៅលើសក្តានុពលវែងឆ្ងាយម្តង។ ដោយការនាំចេញនៅមានកម្រិតមធ្យម ស្របពេលដែលតម្រូវការលើពិភពលោកថយចុះ កំណើនពិតប្រាកដរបស់សេដ្ឋកិច្ច ត្រូវបានប៉ាន់ប្រមាណទុកថា នឹងថមថយអានុភាពបន្តិចមកវិញ មកនៅជិត៧ភាគរយ រវាងឆ្នាំ២០១៩-២០២១»

យ៉ាងណាក៏ដោយចក្ខុវិស័យក្នុងរយៈពេលវែងឆ្ងាយអាស្រ័យលើសមត្ថភាពរបស់ប្រទេសក្នុងការស្រូបយករំហូរនៃការវិនិយោគផ្ទាល់ពីបរទេស ជាមួយការលើកកម្ពស់ការវិនិយោគក្នុងស្រុកផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមក្នុងរបាយការណ៍ របស់ធនាគារពិភពលោក៕